Steung Trieng: While Cambodia is now peaceful and fully religiously harmonized, the Muslim community has made significant progress, especially in the area Read More
រដ្ឋបាលជលផល ហាមធ្វើការនេសាទត្រីកាម៉ុងក្នុងរដូវពងកូន ចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា
ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រកម្ពុជាឱ្យមាននិរន្តរភាព ការនេសាទត្រីកាម៉ុងក្នុងរដូវពងកូន ដែលចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករាដល់ថ្ងៃទី ៣១ ខែមីនាខាងមុខ គឺត្រូវបានហាមឃាត់ជាដាច់ខាត។ នេះបើយោងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រភព៖ Phnom Penh PostRead More
អារ៉ាប៊ីសាអូឌីតប្រកាសបញ្ចុះតម្លែការចំណាយលើធានារ៉ាប់រ៉ង៦៣%សម្រាប់បរទេសដែលធ្វើអុំរ៉ោះចាប់ពីដ្ងៃទី១០ មករា តទៅ
ម៉ាក្កះ៖ ក្រសួងកិច្ចការហាជីនិងអុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថា ការចំណាយលើការធានារ៉ាប់រងដ៏ទូលំទូលាយសម្រាប់អ្នកមកធ្វើហាជីអុំរ៉ោះ បរទេសត្រូវបានកាត់បន្ថយពី 235 រីយ៉ាល់ មក87រីយ៉ាល់វិញ ដែលស្មើនឹងចុះតម្លៃ 63 ភាគរយ ដោយចាប់ផ្តើមពីថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះបើតាមការចុះផ្សាយរបស់ Saudi Gazette នាថ្ងៃទី១៦ មករា ឆ្នាំ២០២៣។ គោលនយោបាយធានារ៉ាប់រងសម្រាប់ ហាជីអុំរ៉ោះ គឺជាគោលការណ៍ដែលត្រូវបានដាក់ឲ្យអ្នកដែលទៅធ្វើហាជីអ៊ុំរ៉ោះពីខាងពីក្រៅប្រទេសRead More
បងស្រីម្នាក់ នៅជុំអះទី៩ ក្នុងភូមិជំនីក ឃុំជំនីក ខេត្តត្បូងឃ្មុំ បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៦ ខែមករា រហូតមកដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយ អំពាវនាវបងប្អូនបើបានឃើញជួយផ្តល់ដំណឹងដល់គ្រួសារផង
ត្បូងឃ្មុំ៖ បងស្រីឈ្មោះ គ្រឹម សាណះ អាយុ៣៦ឆ្នាំ (ដូចរូបខាងក្រោម) ជាអ្នករស់នៅជុំអះទី៩ ក្នុងភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់ខ្លួន កាលពីវេលាយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។ បើតាមក្រុមគ្រួសារ បានអោយទូរទស្សន៍មូស្លីមកម្ពុជាដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថា មុនកើតហេតុ នាវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះនិងក្រុមគ្រួសារ បាននាំគ្នាទៅដើរលេងនិងមើលគេជិះកន្ត្រកវិល នៅឯទីលានបាល់ទាត់ហាជ្ជីហ្វីកក្រីជំនីក រហូតដល់ម៉ោងជិត៩យប់ ក៏នាំគ្នាត្រឡប់មកផ្ទះវិញជាធម្មតា។ លុះបន្តិចក្រោយមក អំឡុងម៉ោង៩យប់ ថ្ងៃដដែល ស្រាប់តែមិនឃើញគាត់ ដោយមិនដឹងបាត់ទៅណា។Read More
យ៉ាងហោចណាស់មនុស្ស 68នាក់បានស្លាប់និងបាត់ខ្លួន4នាក់ដោយសារធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់
យ៉ាងហោចណាស់មនុស្ស 68នាក់បានស្លាប់និងបាត់ខ្លួន4នាក់ដោយសារធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យទី ១៥ ខែមករា ឆ្នាំ ២០២៣។ យន្តហោះ Yeti Airlines បានធ្លាក់នៅ Pokhara ។ មានមនុស្ស 72 នាក់ (នាវិក 4 នាក់និងអ្នកដំណើរ 68 នាក់) ហោះចេញពីក្រុងកាសម៉ាន់ឌូ។ យោងតាមរបាយការណ៍របស់ CNN អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថាអ្នកដំណើរ 53 នាក់និងសមាជិកនាវិកទាំងបួននាក់គឺជាជនជាតិនេប៉ាល់។ ជនបរទេសចំនួន ១៥ នាក់នៅលើយន្តហោះផងដែរ៖ ៥ នាក់ជាជនជាតិឥណ្ឌា ៤ នាក់ជាជនជាតិរុស្ស៊ី និង ២ នាក់ជាជនជាតិកូរ៉េ។Read More
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ
នៅព្រឹក ថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ តាមការឲ្យដឹងពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។Read More
ស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឲ្យមាន ផលប៉ះពាល់ដល់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋា រចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗស្ថិតនៅក្នុងភូមិថ្មី ភូមិកោះវៀន សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ឯកឧត្តម វ៉ី សំណាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែលអាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្នសិន ទម្រាំទឹកស្រកចាំវឹលត្រឡប់ទៅកាន់លំនៅឋានវិញ និងត្រូវចាត់ចែងកងកម្លំាងការពារសន្តិសុខសុវត្ថិភាព ជូនជូនពួកគាត់ឲ្យបានល្អ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺRead More
ក្រុមវេជ្ជបណ្ឌិត អ្នកឯកទេស និងបុគ្គលិកគិលានុបដ្ឋាយិកាចំនួន 27 នាក់បានវះកាត់ដោយជោគជ័យបំបែកកូនភ្លោះជាប់គ្នា
ក្រុមវេជ្ជបណ្ឌិត អ្នកឯកទេស និងបុគ្គលិកគិលានុបដ្ឋាយិកាចំនួន 27 នាក់បានវះកាត់ដោយជោគជ័យបំបែកកូនភ្លោះជាប់គ្នាជនជាតិអ៊ីរ៉ាក់ឈ្មោះ “Ali និង Omer” នៅទីក្រុង Riyadh កាលពីថ្ងៃព្រហស្បតិ៍ទី១២ មករា ឆ្នាំ២០២៣។ ប្រភព៖ Arab NewsRead More
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដើម្បីបំផុស ផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ ដែលរៀបចំដោយអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល ដែលមានសមាសភាពចូលរួមជាអ្នកនាំពាក្យ មកពីគ្រប់ ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។Read More
ជើងហោះហើរកំពុងត្រូវបានពន្យារពេលនៅទីតាំងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាច់ប្រព័ន្ធកុំព្យូទ័រ
ជើងហោះហើរកំពុងត្រូវបានពន្យារពេលនៅទីតាំងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាច់ប្រព័ន្ធកុំព្យូទ័រនៅរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិកនៅថ្ងៃទី១១ មករា ឆ្នាំ២០២៣។ ប្រភព៖ TimeRead More