ប្រទេសជាច្រើនថ្កោលទោសការចូលលុកលុយវិហារឥស្លាមអាល់អក្ខស (Al-Aqsa) ដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល
ប្រទេសអារ៉ាប់ និងប្រទេសមូស្លីមជាច្រើន បានថ្កោលទោសការចូលលុកលុយបរិវេណវិហារ Al-Aqsa នៅក្រុង Jerusalem ដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir និងក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល ក្រោមការការពាររបស់កងកម្លាំងប៉ូលិសអ៊ីស្រាអែល។ នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026 ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយចាត់ទុកថាជាសកម្មភាពបង្កហេតុ និងអំពាវនាវឱ្យគោរព ស្ថានភាពប្រវត្តិសាស្ត្រ និងច្បាប់ដែលមានស្រាប់ នៅទីសក្ការៈ។Read More


