• May 20, 2024
 ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូង​របស់ខ្លួនទៅកាន់​ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅក្នុងតំបន់ហ្គា​ហ្សា

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូង​របស់ខ្លួនទៅកាន់​ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅក្នុងតំបន់ហ្គា​ហ្សា

Spread the love
Digiqole Ad

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់​ប្រទេសអេហ្ស៊ីប នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅ​ក្នុង​តំបន់ហ្គា​ហ្សា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី ទៅកាន់ប្រទេសអេហ្ស៊ីបនាពេលនេះ គឺជាទស្សនកិច្ច​លើក​ដំបូង​របស់ខ្លួន ​ចាប់តាំងពីឆ្នាំ២០១២ ដើម្បីជួបជាមួយសមភាគីអេហ្ស៊ីប លោក Abdel Fattah El-Sisi ដែលទើបតែបានចាប់ដៃគ្នាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅកាតា។

លោកប្រធានាធិបតី Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរនឹងពិភាក្សាអំពីរាល់​កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាមនៅក្នុងតំបន់ហ្គាហ្សា។ ក្រៅពីនោះ ប្រទេសទាំងពីរក៏​នឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងវិស័យការពារជាតិផងដែរ។

លោកប្រធានាធិបតី Erdogan គឺជាអ្នករិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងក្លាបំផុត​សម្រាប់​ការទម្លាក់​គ្រាប់​បែក និងការវាយលុកក្នុងទឹកដីប៉ាឡេស្ទីន ដែលបាន​សម្លាប់​មនុស្សយ៉ាង​ហោច​ណាស់ ២៨,៤៧៣ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ការវាយលុករបស់អ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ជាការ​សងសឹក ក្រោយការវាយប្រហារនៅថ្ងៃទី៧ ខែតុលា របស់ក្រុម​ហាម៉ា​ស់ទៅលើអ៊ីស្រាអែល ដែល​បណ្តាលឱ្យមនុស្ស​ប្រហែល ១,១៦០ នាក់ បានស្លាប់​ដែល​ភាគច្រើន​ជា​ជនស៊ីវិល។

បច្ចុប្បន្នអេហ្ស៊ីប និងកាតា គឺជាប្រទេសដែលកំពុងសម្រុះសម្រួលកិច្ចព្រម​ព្រៀងដ៏​មានសក្តា​នុ​ពល រវាង​ភាគី​ជម្លោះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក៕

Digiqole Ad

Related post