• May 20, 2024
 លោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី បើតាមលទ្ធផលក្រៅផ្លូវការ

លោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី បើតាមលទ្ធផលក្រៅផ្លូវការ

Spread the love
Digiqole Ad
ហ្សាការតា ៖ លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការ បង្ហាញថាលោកនាំមុខដាច់លើគូប្រជែងរបស់លោកក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។
 
Digiqole Ad

Related post