• May 11, 2026
 ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន, តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់

ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន, តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់

Spread the love
Digiqole Ad
កណ្តាល៖ ពិតជាអាណោចអាធ័ម និងតក់ស្លត់សម្រាប់គ្រួសារមួយដែលកូនស្រីអាយុទើប៥ឆ្នាំ ដែលជាទីស្រឡាញ់បំផុត ត្រូវបានឃាតកសម្លាប់ ដោយសារជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារមិនបានពីឪពុកម្តាយរបស់នាង។ តែយ៉ាងណា ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ។

ហេតុការណ៍ដ៏ឃោឃៅនេះ បានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចប្រាប់ថា នេះករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិត)។
សាររបស់ជនដៃដល់ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងជូន ដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាង។
ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។
ជនដៃដល់រូបនេះមានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕
Digiqole Ad

Related post