• June 3, 2026
ព័ត៌មានជាតិ

កម្ពុជា និងតួកម៉ានីស្ថាន គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នាទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០២៦។Read More

Hot News

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។Read More

ព័ត៌មានជាតិ

ក្រសួងការបរទេស រៀបចំធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនានានៅកម្ពុជា ក្រោយថៃសម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញជូនដល់បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា បន្ទាប់ពីភាគីថៃ សម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី កាលពីថ្ងៃម្សិលមិញ ខណៈពិធីធ្វើបទបង្ហាញនេះប្រព្រឹត្តិទៅនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។Read More

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសាធារណការ ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម សម្រេចលទ្ធផល៩៨,៥៩%ហើយ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ ចាប់ផ្តើមពីស្រុកជើងព្រៃ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៩៨,៥៩%ហើយ។Read More

ព័ត៌មានអន្តរជាតិ

សាសនិកឥស្លាមកម្ពុជា ១២១០នាក់គ្រោងនឹង ទៅបំពេញកាតព្វកិច្ចហាជ្ជីនៅអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២៦នេះ

រដូវកាលពិធីបុណ្យហាជ្ជីនៃសាសនិកឥស្លាមបានជិតឈានចូលមកដល់។ សាសនិកឥស្លាមពីប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក បានចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រណិប័តន៍ធម្មយាត្រាហាជ្ជី ដែលជាកាតព្វកិច្ច១ ក្នុងចំណោមកាតព្វកិច្ចទាំង៥ សម្រាប់សាសនិកឥស្លាមគ្រប់រូបដែលមានលទ្ធភាព។ ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ មានសាសនិកឥស្លាមសរុប ១២១០នាក់ នឹងទៅបំពេញកាតព្វកិច្ចហាជី្ជនេះ ដោយនឹងចាប់ផ្តើមចេញដំណើរពីថ្ងៃទី១០ ខែឧសភាខាងមុខ នេះបើយោងតាមប្រភពព័ត៌មានដែលមជ្ឈព័ត៌មានមូស្លីមកម្ពុជាទទួលបាននៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៦។Read More

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគ

មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។Read More

ព័ត៌មានជាតិ

ជន​ជាតិចិន ៣៣០នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣៣០នាក់ ស្រី០៦នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។Read More

ព័ត៌មានជាតិ

កម្ពុជា-ថៃ ពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។Read More

ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីប្រកាសឈប់នាំចូលប្រេងម៉ាស៊ូត ក្រោយផលិតបានប្រេងម៉ាស៊ូតជីវឥន្ធនៈចម្រាញ់ពីដូងប្រេង

ប្រទេសឥណ្ឌូនេស៊ីនឹងឈប់នាំចូលប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃដែលប្រទេសនេះចាប់ផ្តើមកម្មវិធីប្រេងម៉ាស៊ូតជីវឥន្ធនៈB50 របស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក Andi Amran Sulaiman។Read More

ព័ត៌មានអន្តរជាតិ

អ៉ីរ៉ង់ផ្ដល់សំណើថ្មីតាមប៉ាគីស្ថានឱ្យសហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្គ្រាមតែការចរចានុយក្លេអ៊ែរធ្វើតាមក្រោយ

អ៉ីរ៉ង់បានផ្ដល់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម ជាមួយការបើកកិច្ចចរចានុយក្លេអ៊ែរនៅពេលក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានដកស្រង់ផ្សាយសារព័ត៌មានអាល់ចាហ្សីរ៉ា ។Read More