ភ្លើងឆេះអគារកម្ពស់ ៤ ជាន់នៅថៃ បណ្តាលឱ្យមនុស្ស ១១ នាក់ស្លាប់ និងជាង ៣០ នាក់រងរបួស
យោងតាមសារព័ត៌មានថៃ Phuket News ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅហាងជួល និងលក់ម៉ូតូមួយកន្លែង ក្នុងតំបន់ប៉ាតុង (Patong) ខេត្តភូកេត។
អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលទៅដល់អគារពាណិជ្ជកម្មនៅក្បែរនោះ ដោយសារមានម៉ូតូជាង ១០០ គ្រឿងនៅជាន់ក្រោម ដែលបង្កឱ្យភ្លើង និងផ្សែងហុយរាលដាលយ៉ាងលឿន។ ជនរងគ្រោះភាគច្រើនបានស្លាប់ដោយសារថប់ដង្ហើមដោយផ្សែងពុល។
ក្រុមពន្លត់អគ្គិភ័យបានប្រើពេលប្រមាណមួយម៉ោងដើម្បីគ្រប់គ្រងស្ថានការណ៍។ ចំពោះមូលហេតុបឋម អាជ្ញាធរកំពុងសង្ស័យថា អាចបណ្តាលមកពីបញ្ហាឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។
ប្រភព៖ Phuket News



