• November 26, 2026
 និស្សិតកម្ពុជាចំនួន ២១រូប បញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអាល់អាសហ៊ើរ នៃប្រទេសអេហ្ស៊ីប

និស្សិតកម្ពុជាចំនួន ២១រូប បញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអាល់អាសហ៊ើរ នៃប្រទេសអេហ្ស៊ីប

Spread the love
Digiqole Ad
ក្រុងគែរ៖ និស្សិតកម្ពុជាចំនួន ២១រូប បានទទួលសញ្ញាបត្រក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាល់អាសហ៊ើរ (Al-Azhar University) នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងពិធីប្រគល់សញ្ញាបត្រដែលបានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកប្រាជ្ញសាសនាឥស្លាមនៃស្ថាប័នអាល់អាសហ៊ើរ ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការសាសនានៃប្រទេសអេហ្ស៊ីប ក្រោមអធិបតីភាពរបស់សៀខ អៃម៉ាន់ អាប់ទុលហ្គនី តំណាងអាល់អាសហ៊ើរ អាល់ស្ហារៀហ្វ។
បើតាមសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពិធីប្រគល់សញ្ញាបត្រនេះមាននិស្សិតចូលរួមសរុបចំនួន ១,១៩០នាក់ មកពី ៤៥ប្រទេសផ្សេងៗគ្នា។
ការបញ្ចប់ការសិក្សារបស់និស្សិតកម្ពុជាទាំង ២១រូបនេះ គឺជាសមិទ្ធផលដ៏មានតម្លៃមួយសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍មូស្លីមកម្ពុជា ប្រទេសជាតិព្រមទាំងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពនៅលើឆាកអន្តរជាតិ។
សមិទ្ធផលនេះក៏ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលមានធនធាននិស្សិតអាចបញ្ចប់ការសិក្សានៅស្ថាប័នឧត្តមសិក្សាដ៏ល្បីល្បាញមួយរបស់ពិភពលោក និងត្រៀមខ្លួនក្លាយជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
Digiqole Ad

Related post