• November 17, 2026
 សភាអ៊ីស្រាអែលជ្រើសតាំងតំណាងរាស្ត្រអារ៉ាប់ជាអនុប្រធានសភា ក្រោយអវត្តមានអស់រយៈពេល៤ឆ្នាំ

សភាអ៊ីស្រាអែលជ្រើសតាំងតំណាងរាស្ត្រអារ៉ាប់ជាអនុប្រធានសភា ក្រោយអវត្តមានអស់រយៈពេល៤ឆ្នាំ

Spread the love
Digiqole Ad
(អ៊ីស្រាអែល)៖ សភាអ៊ីស្រាអែល (Knesset) កាលពីថ្ងៃចន្ទ បានអនុម័តជ្រើសតាំងលោក Walid Taha សមាជិកសភាមកពីគណបក្ស United Arab List (Ra’am) ឱ្យកាន់តំណែងជាអនុប្រធានសភា ដែលជាការស្ដារឡើងវិញនូវតំណាងជនជាតិអារ៉ាប់ក្នុងថ្នាក់ដឹកនាំសភា បន្ទាប់ពីអវត្តមានអស់រយៈពេល៤ឆ្នាំ។

ការតែងតាំងនេះធ្វើឡើងក្នុងពេលសភាអាណត្តិទី២៦ អនុម័តជ្រើសរើសអនុប្រធានសភាចំនួន៩រូប តំណាងឱ្យក្រុមនយោបាយផ្សេងៗនៅក្នុងសភា។
ការសម្រេចនេះត្រូវបានចាត់ទុកថា ជាការផ្លាស់ប្តូរពីគោលនយោបាយរបស់រដ្ឋាភិបាលមុន ដែលដឹកនាំដោយលោក Benjamin Netanyahu ដែលបានរារាំងសមាជិកសភាអារ៉ាប់មិនឱ្យកាន់តំណែងក្នុងគណៈប្រធានសភា។
ការវិលត្រឡប់របស់តំណាងរាស្ត្រអារ៉ាប់ទៅកាន់ថ្នាក់ដឹកនាំសភា ត្រូវបានមើលឃើញថា ជាការបើកឱកាសឡើងវិញសម្រាប់ការចូលរួមផ្នែកនយោបាយរបស់សហគមន៍អារ៉ាប់ក្នុងប្រព័ន្ធសភាអ៊ីស្រាអែល។
Digiqole Ad

Related post