ដាតុសើរី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងបញ្ជីឥស្សរជនមូស្លីមមានឥទ្ធិពលបំផុតលើពិភពលោក ឆ្នាំ២០២៧
ដាតុសើរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានជ្រើសរើសជាថ្មីក្នុងបញ្ជីឥស្សរជនមូស្លីមមានឥទ្ធិពលបំផុតទាំង ៥០០ រូបលើពិភពលោក សម្រាប់ឆ្នាំ២០២៧ ដោយឈរនៅចំណាត់ថ្នាក់លេខ១៣។
ការទទួលស្គាល់នេះក៏បានលើកឡើងពីតួនាទីការទូតរបស់លោក ក្នុងការជួយសម្របសម្រួលភាពតានតឹងតាមព្រំដែនរវាងកម្ពុជា និងថៃ ក្នុងនាមម៉ាឡេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៥ ដោយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងរក្សាស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះ លោកក៏ត្រូវបានលើកឡើងពីការជំរុញការអភិវឌ្ឍម៉ាឡេស៊ី និងការគាំទ្របុព្វហេតុប៉ាឡេស្ទីនផងដែរ។



