• November 26, 2026
 អ្នកអវកាសមូស្លីមប៉ាគីស្ថាន បង្កើតប្រវត្តិសាស្ត្រក្លាយជាជនជាតិប៉ាគីស្ថានដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស

អ្នកអវកាសមូស្លីមប៉ាគីស្ថាន បង្កើតប្រវត្តិសាស្ត្រក្លាយជាជនជាតិប៉ាគីស្ថានដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស

Spread the love
Digiqole Ad
លោក Muhammad Zeeshan Ali ជាអ្នកបើកយន្តហោះចម្បាំងនៃកងទ័ពអាកាសប៉ាគីស្ថាន បានចូលរួមបេសកកម្មអវកាស Shenzhou-24 របស់ប្រទេសចិន ដែលបានបាញ់បង្ហោះដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបានក្លាយជាជនជាតិប៉ាគីស្ថានដំបូងគេដែលធ្វើដំណើរចូលគន្លងតារាវិថីផែនដី និងជាជនបរទេសដំបូងគេដែលចូលរួមក្នុងបេសកកម្មអវកាសមានមនុស្សបើករបស់ចិន និងទៅកាន់ស្ថានីយអវកាស Tiangong។
ក្នុងបេសកកម្មនេះ លោករួមដំណើរជាមួយអវកាសយានិកចិនពីររូប គឺលោក Tang Hongbo និងលោក Wu Yi ដើម្បីចូលរួមការស្រាវជ្រាវ និងពិសោធន៍វិទ្យាសាស្ត្រប្រមាណ ៩០ កម្មវិធី។
សមិទ្ធផលនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសប៉ាគីស្ថាន និងជាជំហានថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសរវាងប៉ាគីស្ថាន និងចិន។
ប្រភព៖ AP
Digiqole Ad

Related post