ប្រជាពលរដ្ឋនៅតំបន់ស្វយ័ត Bangsamoro Autonomous Region(BARMM) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានចាប់ផ្តើមបោះឆ្នោតនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា នេះ ដើម្បីជ្រើសរើសសមាជិកសភារបស់ខ្លួនជាលើកដំបូង។Read More
អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ជនស៊ីវិលចំនួន ១៣នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើក ឬដ្រូន របស់ក្រុមហ៊ូទីយេម៉ែន។ ការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃចន្ទ បានសំដៅលើតំបន់ស៊ីវិលនៅទីក្រុង ខាមីស មូសៃត (Khamis Mushait), អាប់ហា (Abha) និងតៃហ្វ (Taif) របស់អារ៉ាប៊ីសាអូឌីត។Read More
ប៉ាគីស្ថាន ៖ មហន្តរាយអគ្គិភ័យដ៏រន្ធត់មួយ បានកើតឡើងនៅមន្ទីរពេទ្យរដ្ឋ Pakistan Institute of Medical Sciences (PIMS) ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយបណ្តាលឱ្យទារកទើបនឹងកើតយ៉ាងហោចណាស់ ១៤នាក់ស្លាប់ ខណៈប្រភពក្នុងស្រុកមួយចំនួនរាយការណ៍ថា ចំនួនអ្នកស្លាប់អាចកើនដល់ ១៥នាក់។Read More
អ៊ីស្រាអែលបានព្រមានថា ខ្លួននឹងបង្កើនប្រតិបត្តិការវាយប្រហារនៅតំបន់ហ្កាហ្សា និងអាចបញ្ជាឱ្យប្រជាជនជម្លៀសចេញពីតំបន់ដែលមានការបង្ហោះខ្លែង បាឡុង និងដ្រូនឆ្ពោះទៅកាន់អ៊ីស្រាអែល ប្រសិនបើការបង្ហោះទាំងនេះមិនបញ្ឈប់ភ្លាមៗ។ ការព្រមាននេះត្រូវបានចេញដោយការិយាល័យនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល កាត្ស បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃសន្តិសុខ។Read More
រញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១១១នាក់ស្លាប់ និង ៨៧នាក់រងរបួស។ អគារ មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ខណៈមនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។ រូបភាព៖ ReutersRead More
រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក ហាកាន ហ្វីដង់ បានឱ្យដឹងថា សន្ធិសញ្ញាការពាររួមត្រីភាគីរវាង តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចនឹងពង្រីក ដើម្បីទទួលយកប្រទេសដទៃទៀតនៅក្នុងតំបន់ ជាពិសេស អេហ្ស៊ីប។ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ។ លោក ហាកាន ហ្វីដង់ បាននិយាយថា មានប្រទេសមួយចំនួនកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ លោកបានបញ្ជាក់ថា អេហ្ស៊ីបអាចក្លាយជាសមាជិកបន្ទាប់ ក្រោយពីដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួនរួចរាល់។ ប្រសិនបើអេហ្ស៊ីបចូលរួម វានឹងនាំមកនូវកម្លាំងយោធាដ៏ធំមួយទៀតនៅមជ្ឈិមបូព៌ា និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសមូស្លីមស៊ុននីសំខាន់ៗក្នុងតំបន់។ ប្រភព៖ Time Of Japan #Turkey #SaudiArabia #Pakistan #Egypt #MiddleEast #Defense #SecurityRead More


