• September 17, 2026
 លោក ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់

លោក ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់

Spread the love
Digiqole Ad
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា លោកសង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ នៅតែបន្ត។

លោក ត្រាំ បានអះអាងថា អ៊ីរ៉ង់មានបំណងយ៉ាងខ្លាំងក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ហើយនៅពេលអ្នកសារព័ត៌មានសួរថា តើលោកបានទទួលការទាក់ទងពីមន្ត្រីអ៊ីរ៉ង់ដោយផ្ទាល់ឬតាមរយៈអ្នកសម្របសម្រួល លោកបានឆ្លើយថា “ដោយផ្ទាល់”។
លោក ត្រាំ បានថ្លែងថា៖ “សង្ឃឹមថា យើងកំពុងខិតជិតដល់ទីបញ្ចប់នៃសង្គ្រាម” ហើយបន្តថា អ៊ីរ៉ង់ “ចង់ធ្វើកិច្ចព្រមព្រៀងយ៉ាងខ្លាំង”។
ទោះជាយ៉ាងណា ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយ ហើយភាគីអ៊ីរ៉ង់បានបញ្ជាក់ថា ការចរចាត្រូវការលក្ខខណ្ឌជាក់លាក់ មុនពេលអាចឈានទៅរកការព្រមព្រៀង។
ស្ថានការណ៍នេះកើតឡើង ខណៈសង្គ្រាមបានបន្តអស់រយៈពេលប្រមាណ៧ខែ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។
Digiqole Ad

Related post