• October 1, 2026
 ម៉ាឡេស៊ី ចាប់ផ្តើមបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសវិញ ទោះមានការព្រួយបារម្ភពីសុវត្ថិភាព

ម៉ាឡេស៊ី ចាប់ផ្តើមបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសវិញ ទោះមានការព្រួយបារម្ភពីសុវត្ថិភាព

Spread the love
Digiqole Ad
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើរការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ជាដំណាក់កាលដំបូងនៃកម្មវិធីដែលអាចនឹងបញ្ជូនមនុស្សរហូតដល់ ៥,០០០នាក់។ រដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា ការវិលត្រឡប់នេះធ្វើឡើងដោយស្ម័គ្រចិត្ត។

តាមការរាយការណ៍របស់ Reuters រថយន្តក្រុងរាប់សិបគ្រឿង អមដោយរថយន្តសន្តិសុខ បានដឹកពលរដ្ឋមីយ៉ាន់ម៉ាទៅកាន់តំបន់កំពង់ផែជិតមូលដ្ឋានកងទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak ជាទីដែលមាននាវាកងទ័ពជើងទឹកមីយ៉ាន់ម៉ា ២គ្រឿង និងនាវាមន្ទីរពេទ្យមួយគ្រឿងចតនៅទីនោះ។
ក្រសួងមហាផ្ទៃម៉ាឡេស៊ីបានបញ្ជាក់ថា ដំណើរការបញ្ជូនបានចាប់ផ្តើម ហើយឯកសាររបស់ក្រសួងកាលពីថ្ងៃទី២៧ ខែសីហា បញ្ជាក់ថា មានមនុស្ស ១,៤៧៦នាក់ ត្រូវបានកំណត់អត្តសញ្ញាណដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា។
បើតាមទិន្នន័យ UNHCR ម៉ាឡេស៊ីកំពុងទទួលជនភៀសខ្លួនពីមីយ៉ាន់ម៉ាប្រមាណ ១៩៣,០០០នាក់ ក្នុងនោះប្រហែលពីរភាគបីជាជនជាតិរ៉ូហ៊ីងយ៉ា។
Digiqole Ad

Related post