ថៃ៖ ដ្រូនអត្តឃាតមួយគ្រឿង ដែលហោះពីប្រទេសមីយ៉ាន់ម៉ា ចូលទឹកដីរបស់ថៃ បានផ្ទុះ បណ្តាលឲ្យពលរដ្ឋថៃ ៣នាក់ស្លាប់ និង ២នាក់ទៀត រងរបួសធ្ងន់។ ប្រភពពីសារព័ត៌មានThaiexaminer បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុក Phop Phra ខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលកំពុងមានការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ រវាងកងកម្លាំងប្រឆាំង និងទាហានរបស់រដ្ឋាភិបាល។Read More
រដូវកាលពិធីបុណ្យហាជ្ជីនៃសាសនិកឥស្លាមបានជិតឈានចូលមកដល់។ សាសនិកឥស្លាមពីប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក បានចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រណិប័តន៍ធម្មយាត្រាហាជ្ជី ដែលជាកាតព្វកិច្ច១ ក្នុងចំណោមកាតព្វកិច្ចទាំង៥ សម្រាប់សាសនិកឥស្លាមគ្រប់រូបដែលមានលទ្ធភាព។ ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ មានសាសនិកឥស្លាមសរុប ១២១០នាក់ នឹងទៅបំពេញកាតព្វកិច្ចហាជី្ជនេះ ដោយនឹងចាប់ផ្តើមចេញដំណើរពីថ្ងៃទី១០ ខែឧសភាខាងមុខ នេះបើយោងតាមប្រភពព័ត៌មានដែលមជ្ឈព័ត៌មានមូស្លីមកម្ពុជាទទួលបាននៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៦។Read More
អ៉ីរ៉ង់បានផ្ដល់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម ជាមួយការបើកកិច្ចចរចានុយក្លេអ៊ែរនៅពេលក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានដកស្រង់ផ្សាយសារព័ត៌មានអាល់ចាហ្សីរ៉ា ។Read More
អ៊ីរ៉ង់បានប្រកាសពី «ការបរាជ័យជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ» របស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេល ៤០ ថ្ងៃ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ខំឱ្យទទួលយកសំណើរបស់អ៊ីរ៉ង់ចំនួន ១០ ចំណុច ដែលរួមមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការលើកលែងទណ្ឌកម្មទាំងអស់ និងការដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកចេញពីតំបន់។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ Press TV នៅព្រឹកថ្ងៃពុធទី៨ ខែ មេសា ឆ្នាំ២០២៦។Read More




