អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC អំពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំទ្រករណីរបស់ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ
ដាកា៖ អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC លោកបណ្ឌិត Hissein Brahim Taha បានអំពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំទ្រករណីរបស់ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតបានធ្វើទស្សនកិច្ចជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងទីក្រុង Cox’s Bazar ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ទៅកាន់ប្រទេសបង់ក្លាដែស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។Read More