អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ក្រោយខកខានអស់រយៈពេល ៨ឆ្នាំ
អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតជាលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ដើម្បីធ្វើអុំរ៉ោះ ក្រោយខកខានអស់រយៈពេល ៨ឆ្នាំ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ លោក Abbas Hosseini ប្រធានអង្គការនៃកិច្ចការហាជ្ជី និងអុំរ៉ោះរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា មានអ្នកធ្វើអុំរ៉ោះចំនួន ៥៥០ នាក់ ដែលជាក្រុមដំបូង ក្នុងចំណោមអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់សរុបចំនួន ៧០,០០០ នាក់ នឹងទៅដល់ហ្ពៃតុលឡោះ ដែលស្ថិតនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការផ្សាយដោយកាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។Read More




