ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារៀបចំពិព័រណ៍បង្ហាញផលិតផលម៉ាឡេស៊ី Malaysian Ramadan Bazzar

ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារៀបចំពិព័រណ៍បង្ហាញផលិតផលម៉ាឡេស៊ី Malaysian Ramadan Bazzar

Spread the love
Digiqole Ad

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកពិព័រណ៍បង្ហាញផលិតផលម៉ាឡេស៊ី “Malaysian Ramadan Bazaar Program” ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ​ Nur Herzazzila Ghazali ភារធារី​ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងពីស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ អន្តរជាតិ ។​ កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ ម្ហូបអាហារហាឡាល​ និងសំលៀកបំពាក់ ដើម្បីចូលរួមអបអរសាទរក្នុងឪកាសខែបួសរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់សាសនិកឥស្លាមទូទាំងសកលលោក​ និងត្រៀម​អបអរពិធី​ ​បញ្ចប់ខែបួស​រ៉ាម៉ាឌន​ (Eid) នាពេលខាងមុខ​នេះ​ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីការខិតខំ​របស់ក្រសួងទេសចរណ៍​ តាមរយៈ​គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត​ បង្កើន៥ និងអភិវឌ្ឍ៣ (​BUILD+3Ds) របស់ក្រសួងទេសចរណ៍ ដែលដាក់ចេញដោយ​ ឯកឧត្តម សុខ សូកេន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ កន្លងមក​ ដែលសម្រួចទៅដល់​កិច្ចការងារជំរុញ​វិស័យទេសចរណ៍​ទាំងមូល​ ។ ឯកឧត្ដម​រដ្ឋលេខាធិការ​ ក៏បានគូសបញ្ជាក់អំពី ស្ថានភាពទេសចរណ៍បច្ចុប្បន្ន​ ដែលកាលពីថ្មីៗនេះ កំណើនទេសចរណ៍ចាប់ផ្តើមមានសន្ទុះកើនឡើងជាលំដាប់។ បើក្រឡេកមើលស្ថិតិទេសចរណ៍វិញ សម្រាប់ឆ្នាំ២០២៣នេះកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ៥លាន ៤សែននាក់ កើនឡើង១៣៩.៥% ធៀបនឹងឆ្នាំ២០២២។ ចំពោះទេសចរណ៍ផ្ទៃក្នុងមានចំនួនប្រមាណជាង ១៨លាន ៧សែននាក់ កើនឡើង ៣៤,៥% ។ ឯកឧត្ដម​រដ្ឋលេខាធិការ​ សង្ឃឹមថា​ការរៀបចំកម្មវិធីខាងលេី​ វាជាចលករមួយ​ដ៏សំខាន់ក្នុងការផ្សព្វផ្សាយ​គោលដៅកម្ពុជា​ និងជំរុញចលនាទេសចរណ៍​ ទៅកាន់ទីផ្សារគោលដៅនៃបណ្តាប្រទេសឥស្លាមផងដែរ​ ។
ប្រភព៖ ក្រសួងទេសចរណ៍
Digiqole Ad

Related post