ថ្នាក់ដឹកនាំខេត្តនៃខេត្តត្បូងឃ្មុំ បានចូលរួមពិសារអាហារស្រាយបួសរ៉ម៉ាឌនរួមគ្នា ជា​មួយ​សាសនិក​ឥស្លាម នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដែលរៀបចំដោយអង្គការ​សម្ព័នបញ្ញវន្ត​មូស្លីម​កម្ពុជា CMIA

ថ្នាក់ដឹកនាំខេត្តនៃខេត្តត្បូងឃ្មុំ បានចូលរួមពិសារអាហារស្រាយបួសរ៉ម៉ាឌនរួមគ្នា ជា​មួយ​សាសនិក​ឥស្លាម នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដែលរៀបចំដោយអង្គការ​សម្ព័នបញ្ញវន្ត​មូស្លីម​កម្ពុជា CMIA

Spread the love
Digiqole Ad

ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំខេត្តនៃខេត្តត្បូងឃ្មុំ បានចូលរួមពិសារអាហារស្រាយបួសរ៉ម៉ាឌនរួមគ្នា ជា​មួយ​សាសនិក​ឥស្លាម នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដែលរៀបចំដោយអង្គការ​សម្ព័នបញ្ញវន្ត​មូស្លីម​កម្ពុជា CMIA សហការជាមួយ​អង្គការ Nouvelle Optique ប្រទេសបារាំង ដើម្បីរឹតចំណងសាមគ្គីភាព និង​ការយកចិត្តទុកដាក់រវាង​ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពិធីនេះបានរៀបចំធ្វើឡើងដោយ អង្គការ​សម្ព័នបញ្ញវន្ត​មូស្លីមកម្ពុជា CMIA សហការជាមួយ​អង្គការ Nouvelle Optique ប្រទេសបារាំង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវិហារឥស្លាម ក្នុងឃុំ​ប៉ើស​១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមវត្តមានកិត្តិយសពីសំណាក់ ឯកឧត្តម ហុក ពេជ្រ​ហោះ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំប៉ើស១, និងមានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជា​ប្រ​ធានអង្គការ​សម្ព័នបញ្ញវន្ត​មូស្លីមកម្ពុជា CMIA តំណាងអោយម្ចាស់ជំនួយ ព្រមទាំងមាន​ការ​ចូល​រួម​ផងដែរពីសំណាក់ លោកអភិបាលស្រុក អភិបាលរង លោកមេឃុំ ហាកឹម តួន និងបង​ប្អូន​ប្រ​ជា​ពលរដ្ឋនៃឃុំប៉ើស១ ចំនួន៦០០នាក់។

ក្នុងឱកាសមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម បណ្ឌិត ហូសេន មហា​ម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជា​ប្រ​ធានអង្គការ​សម្ព័នបញ្ញវន្ត​មូស្លីម​កម្ពុជា CMIA បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរ​គុណចំពោះវត្តមានកិត្តិយសរបស់​ឯកឧត្តម​អភិ​បាលរងខេត្ត ដែលជាការបង្ហាញ​អំពីការយកចិត្តទុក​ដាក់របស់ថ្នាក់ដឹកនាំ ទៅ​ដល់បងប្អូនប្រជាពល​រដ្ឋនៅក្នុងសហគមន៍។

ឯកឧត្តម បានលើកឡើងអំពីកាតព្វកិច្ចបួសក្នុងខែរ៉ម៉ាឌន របស់សាសនិកឥស្លាម និងបាន​ជម្រុញ​អោយមូស្លីម​ទាំងអស់ត្រូវខិតខំបង្កើននូវទង្វើកុសលផ្សេងៗនៅក្នុងខែរ៉ម៉ាឌន ដែលនឹង​ទទួល​បាន​ផលបុណ្យតប​ស្នងដ៏ធំធេងពីអល់ឡោះ ជាពិសេស នៅ១០យប់ចុងក្រោយនៃខែរ៉ម៉ាឌននេះ ដែល​ត្រូវបង្កើន​ទង្វើ​កុសលទ្វេរដងថែមទៀត។

ដោយឡែក ឯកឧត្តម ហុក ពេជ្រ​ហោះ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុម​ការ​ងារចុះជួយ​មូលដ្ឋានឃុំប៉ើស១ បានមានប្រសាសន៍ថា ការរួបរួមសាមគ្គីគ្នាគឺជាកត្តាមួយដែល​ចាំ​បាច់បំផុត ដើម្បី​អោយសង្គមជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើន។

ឯកឧត្តម បានបន្តថា ក្រោមនយោបាយសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាល ដែល​បច្ចុ​ប្បន្នក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នាក្នុងការទទួលបាន ដោយមិនមានការប្រកាន់ពូជសាសន៍ និងនិន្នាការ​នយោបាយណាមួយនោះ​ឡើយ ជាពិសេស ប្រជាពលរដ្ឋទទួលបានសិទ្ធគ្រប់គ្រាន់ក្នុងការអនុវត្តជំនឿរៀងៗខ្លួន។

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំប៉ើស១ ឯកឧត្តម បានថ្លែងអំណរ​គុណ​ដល់ថ្នាក់ដឹកនាំអង្គការ CMIA ដែលបានស្វះស្វែងរៀបចំអោយមានការជួបជុំពិសារអាហារ​ស្រាយ​បួសរួមគ្នា ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប៉ើស១នាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានចែកល្មើ​ដែលជាការចូលរួមឧបត្ថម្ភ​ពីសប្បុ​រសជន ជូនទៅដល់ថ្នាក់ដឹកនាំជាច្រើនរូបដែលបាន​ចូលរួម​ក្នុង​ពិធីផងដែរ៕

Digiqole Ad

Related post