• August 28, 2026
ព័ត៌មានអន្តរជាតិ

រញ្ជួយដីដ៏ខ្លាំងនៅកូឡុំប៊ី សម្លាប់មនុស្សជាង ១០០នាក់

រញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១១១នាក់ស្លាប់ និង ៨៧នាក់រងរបួស។ អគារ មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ខណៈមនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។ រូបភាព៖ ReutersRead More

ព័ត៌មានអន្តរជាតិ

តួកគីយ៉េ៖ កចិ្ចព្រមព្រៀងការពាររួមជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចពង្រីកដល់អេហ្ស៊ីប

រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក ហាកាន ហ្វីដង់ បានឱ្យដឹងថា សន្ធិសញ្ញាការពាររួមត្រីភាគីរវាង តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចនឹងពង្រីក ដើម្បីទទួលយកប្រទេសដទៃទៀតនៅក្នុងតំបន់ ជាពិសេស អេហ្ស៊ីប។ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ។ លោក ហាកាន ហ្វីដង់ បាននិយាយថា មានប្រទេសមួយចំនួនកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ លោកបានបញ្ជាក់ថា អេហ្ស៊ីបអាចក្លាយជាសមាជិកបន្ទាប់ ក្រោយពីដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួនរួចរាល់។ ប្រសិនបើអេហ្ស៊ីបចូលរួម វានឹងនាំមកនូវកម្លាំងយោធាដ៏ធំមួយទៀតនៅមជ្ឈិមបូព៌ា និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសមូស្លីមស៊ុននីសំខាន់ៗក្នុងតំបន់។ ប្រភព៖ Time Of Japan #Turkey #SaudiArabia #Pakistan #Egypt #MiddleEast #Defense #SecurityRead More

ព័ត៌មានជាតិ

🇰🇭យុវសិស្សកម្ពុជា២រូបចូលរួមប្រឡងទន្ទេញគម្ពីរអាល់គូរអានចាំមាត់លំដាប់ពិភពលោក លើកទី៤៦ នៅទីក្រុងម៉ាក់កះ ប្រទេសអារ៉ាប៊ីសាអូឌីត

នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ បេក្ខជន លី ហាហ្វីស មកពីវិទ្យាល័យអាពូប៉ាកើឥស្លាមកម្ពុជា និង បេក្ខនារី អៃយោប អាស៊ីណាត មកពីវិទ្យាល័យនូរ៉ូលអ៊ីម៉ាន បានធ្វើដំណើរទៅចូលរួម ការប្រឡងទន្ទេញគម្ពីរអាល់គូរអានចាំមាត់លំដាប់ពិភពលោក លើកទី៤៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាក់កះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។Read More

ព័ត៌មានអន្តរជាតិ

🇲🇾 ម៉ាឡេស៊ី បន្តប្រតិបត្តិការត្រួតពិនិត្យ និងចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ទូទាំងប្រទេស

នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី (JIM) បាននិងកំពុងបន្តអនុវត្តប្រតិបត្តិការត្រួតពិនិត្យ និងចាប់ខ្លួនជាប្រចាំនៅទូទាំងប្រទេស មិនមែនជាប្រតិបត្តិការដែលចាប់ផ្តើមឡើងក្នុងថ្ងៃណាមួយជាក់លាក់នោះទេ។Read More

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអាមេរិក អះអាងថាកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្ទ Hormuz ជិតសម្រេចបានហើយ

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធ៥សីហាសប្ដាហ៍នេះថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃសេចក្ដីព្រាងកិច្ចព្រមព្រៀងជាមួយអូម៉ង់លើច្រកសមុទ្ទហ័រមូស ហើយប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងមួយអាចត្រូវបានប្រកាសនៅសប្តាហ៍នេះ។ នោះអាចបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ បន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចពិភពលោក និងជួយបញ្ចប់សង្គ្រាម។Read More

ព័ត៌មានអន្តរជាតិ

មេដឹកនាំសាសនាឥស្លាមនៅភាគខាងត្បូងថៃរៀបចំពិធីបួងសួងសន្តិភាព និងថ្កោលទោសអំពើហិង្សា ក្រោយការវាយប្រហារនៅណារ៉ាធីវ៉ាត់

មេដឹកនាំសាសនាឥស្លាម និងប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងប្រទេសថៃ បានរៀបចំពិធីសឡាតហាជាត់ (Hajat) នៅខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី យ៉ាឡា និងសុងខ្លា ដើម្បីសុំឱ្យមានសន្តិភាព និងបង្ហាញការបដិសេធចំពោះអំពើហិង្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធកាលពីសប្តាហ៍មុន។Read More

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងរីករាលដាលបន្ថែម ប្រសិនបើអាមេរិកបន្តវាយប្រហារ

អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានព្រមានថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹង «រីករាលដាលកាន់តែធំ» ប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ជាថ្មី។Read More

Hot News

អង្គការពិភពលោកអ៊ីស្លាម សម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ហៅកាត់ថា(ICESCO)សហការជាមួយអង្គការមូលនិធិអាស៊ាន រៀបចំសន្និសីទពង្រឹងស្តង់ដានៃការបង្រៀនភាសាអារ៉ាប់នៅកម្ពុជា

នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ អង្គការពិភពលោកឥស្លាមសម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (ICESCO) សហការជាមួយអង្គការមូលនិធិRead More

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។Read More

ព័ត៌មានអន្តរជាតិ

🇫🇷 បារាំងហាមកុមារអាយុក្រោម ១៥ឆ្នាំ ប្រើបណ្ដាញសង្គម

រដ្ឋសភាបារាំងបានអនុម័តច្បាប់ថ្មី ដោយហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ។Read More