• November 26, 2026
 ឆ្នាំ២០២៦ មានអាត្រាខ្ពស់បំផុតដែលទាហានអ៊ីស្រអែលធ្វើអត្តឃាត មិនធ្លាប់មានក្នុងប្រវត្តិ ១៦ឆ្នាំ

ឆ្នាំ២០២៦ មានអាត្រាខ្ពស់បំផុតដែលទាហានអ៊ីស្រអែលធ្វើអត្តឃាត មិនធ្លាប់មានក្នុងប្រវត្តិ ១៦ឆ្នាំ

Spread the love
Digiqole Ad
យោងតាមរបាយការណ៍សារព័ត៌មាន Haaretz ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ ទាហាន និងមន្ត្រីយោធាអ៊ីស្រាអែលចំនួន ២៣នាក់ ដែលកំពុងបំពេញកាតព្វកិច្ច បានស្លាប់ដោយការធ្វើអត្តឃាត ចាប់តាំងពីដើមឆ្នាំ២០២៦មក។

តួលេខនេះត្រូវបានរាយការណ៍ថា ជាចំនួនខ្ពស់បំផុតដែលយោធាអ៊ីស្រាអែលបានកត់ត្រាក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ បើទោះបីជាចំនួនទាហានចូលបម្រើកាតព្វកិច្ចក្នុងឆ្នាំនេះមានការថយចុះក៏ដោយ។
ក្នុងរយៈពេល ១០ឆ្នាំ មុនសង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ យោធាអ៊ីស្រាអែលមានករណីធ្វើអត្តឃាតជាមធ្យមប្រមាណ ១២នាក់ក្នុងមួយឆ្នាំ។ ប៉ុន្តែចំនួននេះបានកើនឡើងដល់ ២១នាក់ក្នុងឆ្នាំ២០២៤ និង ២២នាក់ក្នុងឆ្នាំ២០២៥។
គួរបញ្ជាក់ថា របាយការណ៍ក៏បានរកឃើញករណីអតីតទាហានចំនួន ១៧នាក់ ដែលធ្លាប់ចូលរួមក្នុងសង្គ្រាមនៅហ្គាហ្សា បានស្លាប់ដោយការធ្វើអត្តឃាតក្រោយចាកចេញពីកាតព្វកិច្ចយោធាផងដែរ។
ប្រភព៖ Haaretz
Digiqole Ad

Related post