
ការប៉ះទង្គិចគ្នាផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិត ជុំវិញការកេណ្ឌយោធា

ប្រភពពីBTV News បានឲ្យដឹងថា មានការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិតសាកសលវិទ្យាល័យនិយមជ្រុល កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការប្រកាសថា យោធារដ្ឋនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមចេញការកេណ្ឌយោធាចំពោះនិស្សិតសាកលវិទ្យាល័យនិយមជ្រុល ដែលកាលពីពេលមុន ត្រូវបានលើកលែងពីការបម្រើយោធា។
និស្សិតសាកលវិទ្យល័យ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ ដោយបានបិទផ្លូវជាច្រើនកន្លែង ដែលនគរបាលអាចត្រូវបានគេឃើញព្យាយាមអូសទាញពួកគេចេញ។ បញ្ហានេះ មានភាពរសើបក្នុងពេលមានសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការប្រយុទ្ធគ្នានៅសមរភូមិផ្សេងទៀត ដែលបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសដ៏បង្ហូរឈាមបំផុតរបស់អ៊ីស្រាអែល ភាគច្រើនក្នុងចំណោមទាហានកេណ្ឌដែលមិនទាក់ទងនិងសាសនា និងទាហានបម្រុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ប្រភព៖ BTV News



