• April 28, 2026
 ឥណ្ឌូនេស៊ីប្រកាសឈប់នាំចូលប្រេងម៉ាស៊ូត ក្រោយផលិតបានប្រេងម៉ាស៊ូតជីវឥន្ធនៈចម្រាញ់ពីដូងប្រេង

ឥណ្ឌូនេស៊ីប្រកាសឈប់នាំចូលប្រេងម៉ាស៊ូត ក្រោយផលិតបានប្រេងម៉ាស៊ូតជីវឥន្ធនៈចម្រាញ់ពីដូងប្រេង

Spread the love
Digiqole Ad
ប្រទេសឥណ្ឌូនេស៊ីនឹងឈប់នាំចូលប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃដែលប្រទេសនេះចាប់ផ្តើមកម្មវិធីប្រេងម៉ាស៊ូតជីវឥន្ធនៈB50 របស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក Andi Amran Sulaiman។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថាកន្លងទៅថា “យើងនឹងលែងនាំចូលប្រេងម៉ាស៊ូតទៀតហើយ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ យើងនឹងឈប់ (នាំចូលប្រេងម៉ាស៊ូត) នៅពេលដែលប្រេង B50 ចូលជាធរមាន”។
ប្រេង B50 គឺជាប្រភេទប្រេងម៉ាស៊ូតជីវឥន្ទះបស់ឥណ្ឌូនេស៊ី ដែលជាល្បាយប្រេងឥន្ធនៈជីវៈចម្រាញ់ពីដូងប្រេង ៥០ ភាគរយជាមួយនឹងប្រេងម៉ាស៊ូតហ្វូស៊ីល ដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ និងបង្កើនសន្តិសុខថាមពល។
Antara News
Digiqole Ad

Related post