• July 15, 2026
 អាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមាន​ការវាយប្រហាររបស់ក្រុមហ៊ួស៊ី

អាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមាន​ការវាយប្រហាររបស់ក្រុមហ៊ួស៊ី

Spread the love
Digiqole Ad
សហរដ្ឋអាមេរិកបានឱ្យដឹង​កាលពីយប់ថ្ងៃ​ចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) ថា ខ្លួនប្តេជ្ញាចិត្ត ចំពោះសន្តិសុខរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះព្រះរាជាណាចក្រមួយ​នេះ ក្នុង​ការ​ទប់ទល់​នឹង​ការវាយប្រហាររបស់ក្រុមហ៊ួទីស៊ីដែលគាំទ្រដោយអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ Al Arabiya English ថា៖ «សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ក្នុង​នោះ​រួមទាំងការវាយប្រហាររបស់ក្រុមហ៊ួស៊ី​ដែលគាំទ្រដោយអ៊ីរ៉ង់ផង​ដែរ​ ហើយនៅតែប្តេជ្ញាចិត្ត ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់របស់ព្រះរាជាណាចក្រមួយ​នេះ​»។
ប្រភព៖ BTV News Internationa
Digiqole Ad

Related post