អាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហ៊ួស៊ី
សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីយប់ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) ថា ខ្លួនប្តេជ្ញាចិត្ត ចំពោះសន្តិសុខរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះព្រះរាជាណាចក្រមួយនេះ ក្នុងការទប់ទល់នឹងការវាយប្រហាររបស់ក្រុមហ៊ួទីស៊ីដែលគាំទ្រដោយអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា៖ «សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ក្នុងនោះរួមទាំងការវាយប្រហាររបស់ក្រុមហ៊ួស៊ីដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ ហើយនៅតែប្តេជ្ញាចិត្ត ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់របស់ព្រះរាជាណាចក្រមួយនេះ»។
ប្រភព៖ BTV News Internationa





