• June 4, 2026
 មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារមួយក្នុងប្រទេសឥណ្ឌា

មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារមួយក្នុងប្រទេសឥណ្ឌា

Spread the love
Digiqole Ad
ឥណ្ឌា៖ មន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មនុស្សយ៉ាង​ហោច​ណាស់ ២១នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍មាន​អគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារមួយកន្លែង នៅ​រដ្ឋធានីញូវដេលីរបស់ប្រទេស​ឥណ្ឌា នៅ​ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់​ Malviya Nagar នៅពេលព្រឹក ហើយអគ្គិភ័យបានឆាបឆេះនៅវេលា​ម៉ោងប្រហែល ៨:៥០នាទី​ព្រឹក ម៉ោងក្នុងស្រុក ។
សេចក្តីថ្លែងការណ៍របស់នគរបាល​ទីក្រុងញូវដេលី បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ដោយបន្ថែមថា មនុស្សជាង ៤០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់​មន្ទីរពេទ្យក្បែរនោះ ដើម្បីទទួល​ការ​ព្យាបាល។ មន្ត្រីក៏បានឲ្យ​ដឹង​ផងដែរថា វា​គឺ​ជាអគារមាន​កម្ពស់​ច្រើនជាន់ ហើយអណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ​ត្រូវបានទប់ស្កាត់មិន​ឲ្យ​រាល​ដាល​។
Digiqole Ad

Related post