ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្តអញ្ជើញចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព ពលរដ្ឋខ្មែរឥស្លាមជាអ្នកនេសាទ ជួបឧបទ្ទវហេតុ ខ្យល់ព្យុះបក់បោកលិចទូកកណ្ដាលទន្លេ
កំពង់ឆ្នាំង÷ នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរ សុខទុក្ខនិងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ប្រជា ពលរដ្ឋខ្មែរឥស្លាម ជាអ្នកនេសាទ ពីរនាក់ឪពុកមានឹងក្មួយ ដែលបានជួបឧប្បិទ្ទវហេតុលិចទូក នៅកណ្ដាលទន្លេ ខណៈកំពុងតែប្រកបរបររាយមង ។
អញ្ជើញចូលរួមអម ដំណើរមាន ឯកឧត្តម សេន ម៉ាត់ណូ ឯកឧត្តមគុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង ស្រុក ព្រមទាំងក្រុមការងារកាក បាទក្រហមកម្ពុជាក្រុង អាជ្ញាធរសង្កាត់ អាជ្ញាធរភូមិ នឹងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយ ចំនួនចូលរូមបុណ្យសពផងដែរ។
គូបញ្ជាក់ផងដែរថា ករណីបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ជាអ្នកនេសាទ ដែលបានជួបឧបទ្ទវហេតុ លិចទូកកណ្ដាលទន្លេបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កាលពីម៉ោង២ជាង រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចកណ្ដាលទន្លេភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជនរងគ្រោះទាំងពីរនាក់ត្រូវជាឪពុកមានិងក្មួយមានទីលំនៅរស់នៅ ភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យមន្ត្រីរាជការ គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុកកាកបាទក្រហមកម្ពុជាក្រុង ឯកឧត្តមបានសំណេះសំណាលនិងលើកទឹកចិត្តចំពោះក្រុមគ្រួសារនៅសពជនរងគ្រោះ និងបានសំដែងនូវការសោកស្ដាយ ចូលរួមរំលែកទុក្ខ ដែលបានបាត់បង់សមាជិកគ្រួសារជាកូន ជាចៅ ហើយឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានបន្តការផ្ដាំផ្ញើជូនបងប្អូនប្រជានេសាទផ្សេងទៀត ត្រូវមាន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នារដូវវស្សានេះចូលមកដល់ ក្នុងពេលដែលទៅប្រកបមុខរបរនេសាទ។





