នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុសេរី អាន់វ៉ារ អ៊ីប្រាហ៊ីម បានបញ្ជាក់ថា ម៉ាឡេស៊ីនឹងមិនបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនឡើយ ហើយនឹងបណ្តេញជនជាតិអ៊ីស្រាអែលចេញពីប្រទេសភ្លាមៗ ប្រសិនបើរកឃើញថាពួកគេបានចូលមកក្នុងប្រទេស។Read More
🇺🇸 សមាជិកសភាបក្សប្រជាធិបតេយ្យជាង ១០០ រូប របស់អាមេរិកបោះឆ្នោតគាំទ្រការទប់ស្កាត់ជំនួយយោធាដល់អ៊ីស្រាអែល
សមាជិកសភាតំណាងរាស្ត្រអាមេរិកជាង ១០០ រូប មកពីគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រវិសោធនកម្មមួយ ដើម្បីរារាំងការផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ីស្រាអែល។ ទោះជាយ៉ាងណា សំណើនេះ មិនបានអនុម័ត នោះទេ។Read More
ក្រុមឧទ្ទាមហ៊ូទស៊ីមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារដោយបាញ់មីស៊ីលលើអារ៉ាប៊ីសាអូឌីត បន្ទាប់ពី ចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងរីយ៉ាដបានវាយប្រហារលើអាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដែលនេះជាការបំបែកភាពស្ងប់ស្ងាត់នៅក្រោមបទឈប់បាញ់ ៤ឆ្នាំមកនេះ ក្នុងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូស៊ីដែលមានអ៉ីរ៉ង់ជាមេកើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។Read More
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា នៅថ្ងៃទី១២ កក្កដា ទីក្រុងតេអេរ៉ង់បានពង្រីកការវាយប្រហាររបស់ខ្លួន ដោយកំណត់គោលដៅលើទីតាំង និងមូលដ្ឋានដែលពាក់ព័ន្ធនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងបណ្តារដ្ឋជុំវិញតំបន់ឈូងសមុទ្រ ដូចជា កាតា ហ្សកដានី ជាដើម ។ ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីអាមេរិកបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងគោលដៅរបស់អ៊ីរ៉ង់។Read More
អាមេរិកបារម្ភថា អ៊ីស្រាអែលអាចមានផែនការសម្លាប់មន្ត្រីចរចាកំពូលរបស់អ៊ីរ៉ង់ អំឡុងកិច្ចពិភាក្សាបទឈប់បាញ់
សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចកំពុងរៀបចំផែនការសម្លាប់មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបស្តីពីបទឈប់បាញ់ ដែលបានចាប់ផ្តើមកាន់តែសកម្មនៅដើមឆ្នាំនេះ។Read More
ម៉ាឡេស៊ី៖អាជ្ញាធរសាសនាឥស្លាមរដ្ឋសើឡាង៉រ (JAIS) បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងមួយ ស្ថិតនៅតំបន់ Jalan Pusat Perdagangan Lagoon Perdana ក្នុងទីក្រុង Petaling Jaya បន្ទាប់ពីទទួលបានព័ត៌មានពីសាធារណជនថាទីតាំងនោះអាចពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយនិកាយស៊ីអ៊ីត (Shia) ដែលផ្ទុយនឹងសេចក្តីសម្រេចហ្វាតវ៉ារបស់រដ្ឋសើឡាង៉រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន News StraitTimes កាលពីពេលថ្មីៗនេះ។Read More
គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងវិនាសកម្មរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ១៨៨នាក់ហើយ ខណៈ ១ ៥២០នាក់ទៀត រងរបួស។ក្រៅពីមនុស្សស្លាប់និងរបួស នៅមានមនុស្សប្រមាណ ៤ ៥០០០នាក់ទៀត កំពុងបាត់ខ្លួន និង ២ ៩២៧គ្រួសារ បាត់បង់ផ្ទះសម្បែង ក្នុងសោកនាដកម្មនេះ។Read More


