• July 26, 2026
ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយក្រុមនាំមុខ នៃសភាអារ៉ាប៊ីសាអូឌីត ត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការប្រធានសភាអារ៉ាប៊ីសាអូឌីត នៅកម្ពុជា

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម MUHAMMAD ISMAIL DAHLAWI ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅប្រទេសវៀតណាម និងឯកឧត្តម KHALID ABDULKARIM A. ALTURKI អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃក្រុមនាំមុខសភាអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត Abdullah Bin Mohammed Bin Ibrahim Al-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។Read More

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៣គ្រួសារ នៅភូមិកៀនរមៀត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ពីថ្នាក់ដឹកនាំខ្មែរឥស្លាម

ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៊ីម៉ាំខេត្ត អមដំណើរដោយអភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមRead More

ព័ត៌មានជាតិ

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិកបន្តជួយកូរហ្ពានតាមរយៈមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា ចែកជូនដល់បងប្អូនខ្មែរឥស្លាម ដែលមកពី២ភូមិ នៃខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ជារៀងរាល់ឆ្នាំ សប្បុរសជនដែលរស់នៅសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) តែងតែផ្តល់ជំនួយគាំទ្រដល់គម្រោងមនុស្សធម៌នានា ដែលRead More

ព័ត៌មានជាតិ

តំណាងចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពីសុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនៅប្រទេសប៊ុយណេ

ប្រ៊ុយណេ៖ ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណៈដឹកនាំឥស្លាម តំណាង អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពី សុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល នៃគុណសម្បត្តិ គុណវិបត្តិ និងដំណោះស្រាយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ His Royal Highness Crown Prince Pengiran Muda Al-Muhtadee Billah ព្រះរាជទាយាទ និងជាទេសរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីប្រ៊ុយណេ រយៈពេល ២ថ្ងៃទី ៣-៤ មិថុនា ២០២៥ នៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។Read More