• May 20, 2024
 ថ្នាក់ដឹកនាំប្រចាំវិហារឥស្លាមនៃទីក្រុងមាក្កះបានប្រារព្ធនូវពិធីលាងសម្អាតកាក់ពះជាថ្មីសម្រាប់ឆ្នាំ២០២៣នេះ ក្រោយការធ្វើហាជ្ជីបានបញ្ចប់ជាមួយអ្នកចូលរួមជាច្រើនលាននាក់

ថ្នាក់ដឹកនាំប្រចាំវិហារឥស្លាមនៃទីក្រុងមាក្កះបានប្រារព្ធនូវពិធីលាងសម្អាតកាក់ពះជាថ្មីសម្រាប់ឆ្នាំ២០២៣នេះ ក្រោយការធ្វើហាជ្ជីបានបញ្ចប់ជាមួយអ្នកចូលរួមជាច្រើនលាននាក់

Spread the love
Digiqole Ad

មាក្កះ៖ ថ្នាក់ដឹកនាំប្រចាំវិហារឥស្លាមនៃទីក្រុងមាក្កះបានដឹកនាំគណៈប្រតិភូមួយចំនួនដែលរួមមាន អភិបាលរងនៃទីក្រុងមាក្កះ, Sheikh Abdul Rahman Al-Sudais ដែលជាប្រធាននៃគណៈប្រធាននៃវិហារបរិសុទ្ធទាំងពីរ, ថ្នាក់ដឹកនាំ និងមន្ត្រីល្បីៗមួយចំនួនទៀតចូលរួមសម្អាតកាក់ពះជាថ្មីសម្រាប់ឆ្នាំ២០២៣នេះ ក្រោយការធ្វើហាជ្ជីបានបញ្ចប់រួចរាល់ជាមួយអ្នកចូលរួមយ៉ាងច្រើនកុះករចំនួនពីរលាននាក់ ដែលចំនួននេះត្រូវបានគេចាត់ទុកថាជាចំនួនមួយដែលមិនធ្លាប់មាននាពេលកន្លងមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

Sheikh Abdul Rahman Al-Sudais ដែលជាប្រធាននៃគណៈប្រធាននៃវិហារបរិសុទ្ធទាំងពីរ បានឱ្យដឹងថា ការប្រារព្ធនូវពិធីលាងសម្អាតកាក់ពះនាឆ្នាំ២០២៣នេះ វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះពួកយើងបានរៀបចំនូវគ្រឿងក្រអូបសំខាន់ៗជាច្រើនដែលគ្រឿងផ្សំទាំងអស់នេះវាពិតជាកម្រខ្លាំងណាស់ ជាពិសេសនោះគឺយើងបានប្រើប្រាស់នូវទឹកហ្សាំៗផ្ទាល់ក្នុងការសម្អាតតែម្តង ចំពោះគ្រឿងក្រអូបផ្សេងទៀតយើងបានបញ្ចូលជាមួយប្រេងដែលចម្រាញ់ពីផ្កាកូលាប ទឹកអប់ខ្លឹមចន្ទ ក្រណាត់ជួតសម្អាតបែបប្រណិត និងធាតុផ្សំមួយចំនួនទៀតដែលអាចធ្វើឱ្យកាក់ពះមានក្លិនក្រអូបបានយូរ។

ប្រភពដដែលបានបន្តថា ជារៀងរាល់ឆ្នាំទីក្រុងមាក្កះជាកន្លែងដែលមានមនុស្សជាច្រើនលាននាក់មកពីជុំវិញពិភពលោកមកធ្វើប្រតិបត្តិហាជ្ជីនិងអ៊ុំរ៉ោះ ហើយផ្នែកដែលជាទីចាប់អារម្មណ៍របស់ពួកគឺកាក់ពះដោយមានមនុស្សជាច្រើនបានប៉ះវា ដូចនេះការសម្អាតវាជារឿងចាំបាច់ ដោយអាចធានាបាននូវក្លិនក្រអូបគ្រប់ពេលវេលា។ ហើយលោក Sheikh Al-Sudais បានកត់សម្គាល់ថា ការថែរក្សាវិហារឥស្លាមដ៏បរិសុទ្ធនេះវាជាលក្ខណៈមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់មេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអូឌីត ពីព្រោះវាជាកន្លែងប្រវត្តិសាស្ត្ររបស់សាសនាឥស្លាម ជាកន្លែងដ៏កក់ក្តៅសម្រាប់អ្នកមូស្លីមលើពិភពលោក ហើយក៏ជាផ្នែកមួយនៃគ្រឺះដ៏សំខាន់សម្រាប់សាសនាឥស្លាមដ៏ពិសិដ្ឋ។

គួរជម្រាបថា ការធ្វើធម្មយាត្រាហាជ្ជីនៅឆ្នាំ២០២៣នេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ រហូតទើបបានបញ្ចប់នៅថ្ងៃទី១ ខែកក្កដា កន្លងទៅថ្មីៗនេះផងដែរ ក្នុងនោះអារ៉ាប៊ីសាអូឌីតតែងតែប្រារព្ធនូវពិធីលាងសម្អាតកាក់ពះបែបនេះជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំ២០២២ គឺមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman ។


Digiqole Ad

Related post