• October 14, 2024
 ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី៖ ការចែករំលែកពីអ្នកដែលមានជីវភាពធូរធារដល់អ្នកដែលមាន​ជីវ​ភាពខ្វះខាត ជាស្មារតីសាមគ្គីភាព ហើយវាត្រូវបានលើកតម្កើងក្នុងសាសនាឥស្លាម ទោះបីជាការ​ចែករំលែកនោះតិចឬច្រើនក្តី

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី៖ ការចែករំលែកពីអ្នកដែលមានជីវភាពធូរធារដល់អ្នកដែលមាន​ជីវ​ភាពខ្វះខាត ជាស្មារតីសាមគ្គីភាព ហើយវាត្រូវបានលើកតម្កើងក្នុងសាសនាឥស្លាម ទោះបីជាការ​ចែករំលែកនោះតិចឬច្រើនក្តី

Spread the love
Digiqole Ad

ត្បូងឃ្មុំ៖ ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌​មាន​មូស្លីម​កម្ពុជា បានមានប្រសាសន៍ថា ការចែករំលែកពីអ្នកដែលមានជីវភាពធូរធារដល់អ្នកដែលមាន​ជីវ​ភាពខ្វះខាត ជាស្មារតីសាមគ្គីភាព ហើយវាត្រូវបានលើកតម្កើងក្នុងសាសនាឥស្លាម ទោះបី​ជាការ​ចែករំលែកនោះតិចឬច្រើនក្តី។

 

ប្រសាសន៍របស់ឯកឧត្តម បានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិបឹងព្រះ ឃុំបឹង​ព្រួល ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ក្នុងឱកាសដែលឯកឧត្តម​អញ្ជើញចូលរួម​ជាកិត្តិយស​ពិធី​ចែក​កញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ​ជូនប្រជាពលរដ្ឋដែលមាន​ជីវភាព​ខ្វះ​ខាតចំនួន ២០០គ្រួសារ មក​ពី​២ភូមិ នៃភូមិបឹងព្រះ និងភូមិបឹងព្រួល។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក ស្រ៊ី ម៉ៅ មេឃុំបឹងព្រួល, និងលោក សេន តុល, លោក អូវ ទ្រី, លោក ចៅ រ៉ូនី, លោកស្រី យ៉ោក ធឿន ដែលជាក្រុមប្រឹក្សាឃុំ, ហាកឹម តួន និងប្រជាពលរដ្ឋចំនួន ២០០គ្រួសារ។

នាក្នុងឱកាសនោះ លោក ស្រ៊ី ម៉ៅ មេឃុំបឹងព្រួល បានថ្លែងអំណរគុណដល់សប្បុរសជន និងឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី រួមនិងក្រុមការងារ ដែលបាននាំយកអំណោយជាកញ្ចប់អា​ហារស្រាយ​បួស មកចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកមេឃុំក៏បានអំពាវនាវដល់សប្បុរសជន ទាំងអស់អោយបន្តជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបឹងព្រួល ដែលភាគច្រើនជាអ្នកដែលមានជីវភាពខ្វះខាត កំពុងមានតម្រូវការជាចាំបាច់។

មានមតិសំណេះសំណាលក្នុងកម្មវិធី ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ពាំនាំនូវប្រសាសន៍​ផ្តាំ​ផ្ញើសួរ​សុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាល​ឯក​ឧត្តម​តែងតែ​បាន​គិត​គូរ និងយក​ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងខែបួសរ៉ម៉ាឌន ដែលជាខែមួយដ៏​ពិសិដ្ឋ​នៅ​ក្នុង​សាសនាឥស្លាម ប្រជាពលរដ្ឋមូស្លីមត្រូវបានជម្រុញលើកទឹកចិត្តអោយបង្កើននូវទង្វើ​កុសលផ្សេងៗ ជាពិសេសគឺការបរិច្ចាគទាន និងការចែករំលែកនូវចំណីអាហារដល់អ្នកបួស ដោយ​អ្នកដែលចែករំលែកសង្ឃឹមនឹង​ទទួលបានផលបុណ្យតបស្នងដ៏ធំធេងពីអល់ឡោះជាម្ចាស់។

 

ឯកឧត្តម បានបន្តថា ទោះបីជាការ​ចែករំលែកនោះតិចឬច្រើនក្តី ប៉ុន្តែការចែករំលែកពីអ្នកដែលមាន​ជីវ​ភាពធូរធារដល់អ្នកដែលមាន​ជីវ​ភាពខ្វះខាត គឺបង្ហាញពី​ស្មារតីសាមគ្គីភាព។ ឯកឧត្តម បាន​ថ្លែង​អំណរ​គុណ​ដល់សប្បុរសជនមូស្លីមនៅប្រទេសសិង្ហបុរី តាមរយៈសមាគម Aqrab World – Siga​pu​ra ដែល​បាន​ផ្តល់ជាថវិកាទិញកញ្ចប់អាហារស្រាយបួសជូនប្រជាពល​រដ្ឋដែល​មាន​ជីវភាពខ្វះ​ខាត​នា​ពេលនេះ។

ប្រជាពលរដ្ឋសម្តែងការសាទរ និងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែង​ដល់សប្បុរសជនមូស្លីមនៅសិង្ហបុរី តាមរយៈសមាគម Aqrab World – Sigapura ពិសេស ឯកឧត្តម ស្លេះ ណាស៊ី ដែលបានផ្តល់នូវកញ្ចប់អាហារស្រាយបួសជូនដល់ពួកគាត់។

គួរជម្រាបថា អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ជារៀងរាល់ឆ្នាំតែងតែទទួលបានជំនួយជាកញ្ចប់អាហារស្រាយបួសពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានតម្រូវការជាចាំបាច់៕

Digiqole Ad

Related post