• April 27, 2024
 រដ្ឋមន្ត្រីការបរទេសជប៉ុន ចាត់ទុកអំពើហិង្សាលើជនជាតិប៉ាឡេស្ទីនពីសំណាក់អ្នកតាំង​ទីលំនៅ​អ៊ី​ស្រាអែលជ្រុលនិយម នៅតំបន់វេសប៊ែង ជារឿងមិនអាចទទួលយកបាន និងសិក្សាដើម្បី​ចាត់​វិធាន​ការ​ឆ្លើយ​តប

រដ្ឋមន្ត្រីការបរទេសជប៉ុន ចាត់ទុកអំពើហិង្សាលើជនជាតិប៉ាឡេស្ទីនពីសំណាក់អ្នកតាំង​ទីលំនៅ​អ៊ី​ស្រាអែលជ្រុលនិយម នៅតំបន់វេសប៊ែង ជារឿងមិនអាចទទួលយកបាន និងសិក្សាដើម្បី​ចាត់​វិធាន​ការ​ឆ្លើយ​តប

Spread the love
Digiqole Ad

រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko កាលពីថ្ងៃអង្គារ បាននិយាយថា ការប្រព្រឹត្ត​អំពើហឹង្សា​លើជនជាតិប៉ាឡេស្ទីនពីសំ​ណាក់អ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម និងខុសច្បាប់​ក្រោម​ច្បាប់​អន្តរជាតិ គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។

លោកស្រី Kamikawa បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ប្រទេសជប៉ុនមានការព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះអំពើហិង្សាដោយអ្នកតាំងលំនៅ នៅវេសប៊ែង” ។ ប្រទេសជប៉ុន​ប្រកាន់​គោល​ជំហររបស់ខ្លួនថា សកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែល គឺរំលោភលើ​ច្បាប់អន្តរជាតិ និងធ្វើឱ្យ​ប៉ះពាល់ដល់លទ្ធភាពនៃដំណោះស្រាយរដ្ឋពីរ។ ផ្អែកលើគោលជំហរនេះ យើងបានជំរុញយ៉ាង​ខ្លាំង​ក្លាដល់រដ្ឋាភិបាលអ៊ីស្រាអែល ឱ្យបញ្ឈប់សកម្មភាពទាំងស្រុង។ នេះបើតាមការផ្សាយដោយ​សារ​ព័ត៌មាន Arab News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

លោកស្រី បាននិយាយថា “រដ្ឋាភិបាលជប៉ុនជំរុញយ៉ាងខ្លាំងក្លាឱ្យរដ្ឋាភិបាលអ៊ីស្រា​អែលលុប​ចោល​ការសម្រេចចិត្តនេះ ហើយបង្កកទាំងស្រុងនូវសកម្មភាពទូទាត់របស់ខ្លួន។ ប្រទេសជប៉ុនបានដឹងហើយថា ប្រទេសមួយ​ចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាស​ហាម​ប្រាមការចូល​មកកាន់អ្នកតាំងលំនៅ​នៅអ៊ីស្រា​អែលមួយចំនួន។ នេះជាការគូសបញ្ជាក់របស់លោក​ស្រី ហើយ​បាន​បន្ថែម​ថា​៖ “យើង​នឹង​បន្ត​ធ្វើ​ការ​ឆ្លើយ​តប​ជា​ចាំ​បាច់”។ “អំពើហឹង្សាដោយអ្នកតាំង​លំ​នៅ​អ៊ីស្រាអែលជ្រុលនិយម គឺមិន​អាចទទួលយកបានទេ ហើយយើងនឹងបន្តបង្ហាញយ៉ាង​ច្បាស់ពី​ជំហររបស់យើង ហើយសិក្សាថា​តើ​ការឆ្លើយតបបែបណាដែលសមស្របបំផុត។ យើង​ក៏​នឹង​បន្ត​ទាក់ទង​ទៅ​រដ្ឋាភិបាល​អ៊ីស្រាអែល ដើម្បី​ចាត់​វិធានការ​សមស្រប”។

យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ការវាយប្រហារប្រចាំថ្ងៃ​ពីសំណាក់​អ្នក​តាំងទី​លំនៅ​អ៊ីស្រាអែលជ្រុលនិយម លើជនជាតិប៉ាឡេស្ទីន ក្នុងទឹកដីដែលកាន់កាប់ដោយ​អ៊ីស្រាអែល បានកើនឡើងទ្វេដងចាប់តាំងពីការវាយប្រហារ​ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់​ក្រុមហាម៉ាស​លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងការវាយលុកជាបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល​ទៅលើ​តំបន់​​ហ្គាហ្សារបស់​ប៉ាឡេស្ទីន៕

Digiqole Ad

Related post