• July 16, 2024
 សាកសពជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១១នាក់ ត្រូវបាន​រកឃើញនៅឆ្នេរសមុទ្រភាគ​ខាងលិចរបស់​ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទូករបស់ពួកគេដែលផ្ទុកមនុស្សប្រហែល ១៥០នាក់ បានលិចកាលពី​សប្តាហ៍មុន

សាកសពជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១១នាក់ ត្រូវបាន​រកឃើញនៅឆ្នេរសមុទ្រភាគ​ខាងលិចរបស់​ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទូករបស់ពួកគេដែលផ្ទុកមនុស្សប្រហែល ១៥០នាក់ បានលិចកាលពី​សប្តាហ៍មុន

Spread the love
Digiqole Ad

មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទថា សាកសពជនជាតិ​រ៉ូហ៊ីងយ៉ាយ៉ាង​តិច ១១​នាក់ ត្រូវបាន​រកឃើញនៅឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទូក​របស់​ពួក​គេដែលមនុស្សប្រហែល ១៥០នាក់ បានលិចកាលពីសប្តាហ៍មុន។ នេះបើតាមការ​ផ្សាយ​ដោយ​សារព័ត៌មាន Arab News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

មូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបានគេធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរាប់​ពាន់នាក់ប្រថុយជីវិតរបស់ពួកគេជារៀងរាល់ឆ្នាំក្នុង​ការធ្វើដំណើរតាមសមុទ្រ​ដ៏​វែងឆ្ងាយ និងថ្លៃៗ ជាញឹកញាប់ជិះទូកមិនច្បាស់ ដើម្បីព្យាយាមទៅដល់ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី បានបិទបញ្ចប់ការស្វែងរកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលនៅ​សេស​សល់​កាលពីថ្ងៃសុក្រ បន្ទាប់ពីមនុស្សចំនួន ៧៥នាក់ ត្រូវបានជួយសង្គ្រោះ។ ប្រធានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ លោក Muhammad Fathur Rachman បាន​និយាយថា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងសមុទ្រចម្ងាយ ១៤ម៉ាយ​ពី​ឆ្នេរ​សមុទ្រ។ ហើយនៅសៀល​ថ្ងៃ​ចន្ទ សាកសពចំនួន៦ ទៀតត្រូវបានរកឃើញ។ លោកបានកត់​សម្គាល់ថា សាកសពទាំងនោះភាគច្រើនជា​ស្ត្រី។

​យោងតាម អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ចុងខែមករា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១,៧៥២​នាក់ ដែលភាគច្រើន​ជាស្ត្រី និងកុមារ បានចុះចត​នៅក្នុងខេត្ត អាឆេ និងស៊ូម៉ាត្រាខាងជើង នៃប្រទេ​ស​ឥណ្ឌូនេស៊ី។ ដោយបានគូសបញ្ជាក់ថា វាគឺជា​ការហូរចូលដ៏ធំបំផុតទៅក្នុងប្រទេស​ឥណ្ទូនេស៊ី ចាប់តាំងពីឆ្នាំ២០១៥ ដែលត្រូវបានជំរុញ​ដោយ​ស្ថានភាពកាន់​តែអាក្រក់នៅក្នុងជំរុំដែលមានភាពច្របូកច្របល់ក្នុងប្រទេសបង់ក្លាដែស និងការ​គំរាមកំហែងបន្តនៃ​អំពើហឹង្សាក្នុងប្រទេសកំណើតរបស់ពួកគេ៕

Digiqole Ad

Related post