មនុស្សយ៉ាងហោចណាស់ ២១នាក់ស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះសណ្ឋាគារមួយក្នុងប្រទេសឥណ្ឌា
ឥណ្ឌា៖ មន្ត្រីបានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២១នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍មានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែង នៅរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Malviya Nagar នៅពេលព្រឹក ហើយអគ្គិភ័យបានឆាបឆេះនៅវេលាម៉ោងប្រហែល ៨:៥០នាទីព្រឹក ម៉ោងក្នុងស្រុក ។
សេចក្តីថ្លែងការណ៍របស់នគរបាលទីក្រុងញូវដេលី បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ដោយបន្ថែមថា មនុស្សជាង ៤០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីទទួលការព្យាបាល។ មន្ត្រីក៏បានឲ្យដឹងផងដែរថា វាគឺជាអគារមានកម្ពស់ច្រើនជាន់ ហើយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះត្រូវបានទប់ស្កាត់មិនឲ្យរាលដាល។





