• December 19, 2024
 ជាប្រវត្តិសាស្ត្រដំបូងរបស់តួកគីដោយបានដាក់ដំណើរការនូវយន្តហោះចម្បាំងឆ្លាតវៃមួយគ្រឿងស្របតាមស្តង់ដារអន្តជាតិដែលស្ថិតក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ ដែលអាចផលិតយន្តហោះចម្បាំងជំនាន់ទី ៥

ជាប្រវត្តិសាស្ត្រដំបូងរបស់តួកគីដោយបានដាក់ដំណើរការនូវយន្តហោះចម្បាំងឆ្លាតវៃមួយគ្រឿងស្របតាមស្តង់ដារអន្តជាតិដែលស្ថិតក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ ដែលអាចផលិតយន្តហោះចម្បាំងជំនាន់ទី ៥

Spread the love
Digiqole Ad

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឱ្យដឹងថា ការដាក់ដំណើរការនូវយន្តហោះចម្បាំងឆ្លាតវៃមួយគ្រឿងដែលមានឈ្មោះថា “KAAN” ផលិតនៅក្នុងស្រុកដោយផ្ទាល់ហើយស្របតាមបច្ចេកទេសស្តង់ដារអន្តជាតិនេះ គឺជាប្រវត្តិសាស្ត្រដំបូងហើយនៅក្នុងវិស័យការពារជាតិនិងអាកាសចរណ៍តួកគី ដោយវាបានបង្ហាញពីកិត្យានុភាពនិងសក្តានុពលដែលតួកគីអាចធ្វើបានដើម្បីបង្ហាញទៅកាន់ពិភពលោកជាពិសេសតួកគីក៏ស្ថិតក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ដែលអាចផលិតយន្តហោះចម្បាំងជំនាន់ទី ៥នេះបានដោយជោគជ័យ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣។

លោក Recep Tayyip Erdogan បាននិយាយថា យន្តហោះ”KAAN” នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ទួរគី (TAI) ដែលវាជាយន្តហោះបំបាំងកាយ ម៉ាស៊ីនភ្លោះ និងគ្រប់គ្រងអាកាសធាតុនៅលើអាកាស មានប្រវែង 21 ម៉ែត្រ អាចឈានដល់ល្បឿនអតិបរមាជាងពីពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារម៉ាស៊ីនភ្លោះរបស់វាអាចផលិតបាន 29,000 ផោន (13,000 គីឡូក្រាម) នីមួយៗ។ យន្តហោះនេះមានលក្ខណៈពិសេសដែលកាត់បន្ថយបន្ទុកការងាររបស់អ្នកបើកយន្តហោះដែលនឹងអាចផ្តោតលើការត្រួតពិនិត្យដែនអាកាស និងអនុវត្តប្រតិបត្តិការជំនួសឱ្យការបញ្ជាយន្តហោះ អាចយល់ដឹងអំពីស្ថានភាពខ្ពស់ អាចរកឃើញការខូចខាតក្នុងការប្រយុទ្ធ ប្រព័ន្ធបេសកកម្មជំនាន់ថ្មី លទ្ធភាពសង្កេតទាប ការវាយប្រហារដោយភាពជាក់លាក់ និងច្រកដាក់អាវុធខាងក្នុងបានយ៉ាងច្បាស់លាស់។

លោកបានបន្តថា យន្តហោះចម្បាំងជាតិ”KAAN” នេះគ្រោងនឹងហោះហើរលើកដំបូងនៅឆ្នាំ ២០២៥ និងចូលរួមជាមួយកងនាវានៃកងទ័ពអាកាសទួរគីនៅឆ្នាំ ២០២៩ ដើម្បីជំនួសយន្តហោះ F-16 ដ៏ចាស់របស់កងទ័ពទួរគីដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នក្នុងការជួយសម្រួលការងារផ្សេងៗឱ្យកាន់តែមានភាពឆ្លាតវៃ។ ក្នុងនោះលោកក៏បានអះអាងថា ប្រទេសតួកគីពេលនេះបានជោគជ័យទៅលើគ្រប់វិស័យទាំងនៅលើដី នៅសមុទ្រ និងក្រោមនាវាមុជទឹក នៅលើអាកាស និងលំហ។ គួរជម្រាបផងដែរថា យន្តហោះចម្បាំងឆ្លាតវៃមួយគ្រឿងស្របតាមស្តង់ដារអន្តជាតិនេះបានចាប់ផ្តើមផលិតដំបូងនៅក្នុងឆ្នាំ២០១៦ ហើយទើបបញ្ចប់បៅឆ្នាំ២០២៣និងដាក់ដំណើរការសាកល្បងការរត់តាក់ស៊ី និងការរត់លើដីនៃគំរូនៅក្នុងប្រទេសតួកគីនាពេលថ្មីៗនេះ។

Digiqole Ad

Related post