ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ
កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិន មែនគ្រាន់តែជាការកែតម្រូវព័ត៌មានមិនពិតបន្ទាប់ពីវាបានរីករាលដាលប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ពង្រឹងអក្ខរកម្មឌីជីថល និងធានាឱ្យពលរដ្ឋទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន និងទាន់ពេលវេលា។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ “ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នេះ។





