• September 9, 2026
 ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ថ្វាយសារតាំងចំពោះព្រះចៅកូវ៉ែត

ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ថ្វាយសារតាំងចំពោះព្រះចៅកូវ៉ែត

Spread the love
Digiqole Ad

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋកូវ៉ែត បានចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំងចំពោះព្រះចៅ Meshal Al-Ahmad Al-Jaber Al-Sabah ព្រះមហាក្សត្រនៃរដ្ឋកូវ៉ែត នៅព្រះបរមរាជវាំង Bayan។
ក្នុងពិធីនេះ ឯកឧត្តម ឆាយ មករា ត្រូវបានអមដំណើរដោយ លោក ឡុង សុខន ទីប្រឹក្សា លោកស្រី ម៉ម ច័ន្ទណាវី អនុព័ន្ធទទួលបន្ទុកគណនេយ្យ និងលោក ស្លេះ ម៉ាត់លី ជំនួយការនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតផងដែរ។

Digiqole Ad

Related post