អគ្គីភ័យបានឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២១ផ្ទះ នៅសង្កាត់ស្វាយប៉ាក់
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ករណីអគ្គិភ័យ កំពុងឆាបឆេះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
អគ្គីភ័យបានឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២១ផ្ទះ(ឈើប្រក់ស័ង្កសី និងឈើលើថ្មក្រោម)ស្មើនឹង២១គ្រួសារ ហើយនៅក្នុងប្រតិបត្តិការខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខណ្ឌ ក្រុមទូកពន្លត់ស៊ូរ៉ាវអាល់ម៉ឺន ក្រុមទូកពន្លត់អគ្គីភ័យស៊ូរ៉ាវអាល់អឹកពើរ ក្រុមទូកពន្លត់អគ្គិភ័យគីឡូម៉ែត្រលេខ៩ ឡានទឹកទីក្រុងជ្រោយចង្វារ និងស្នងការនគរបាលរាជធានីភ្នំពេញ។ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃដដែរ៕





