• April 20, 2026
 ស្នងការរាជធានី បញ្ជាឱ្យយុវជនបង្កហិង្សាវាយរថយន្តនៅខណ្ឌដូនពេញ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ បើមិនចង់ឱ្យច្បាប់ចាត់វិធានការក្ដៅ!

ស្នងការរាជធានី បញ្ជាឱ្យយុវជនបង្កហិង្សាវាយរថយន្តនៅខណ្ឌដូនពេញ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ បើមិនចង់ឱ្យច្បាប់ចាត់វិធានការក្ដៅ!

Spread the love
Digiqole Ad

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារព្រមានយ៉ាងធ្ងន់ៗ និងជាការអំពាវនាវចុងក្រោយ ដល់ក្រុមយុវជនដែលបានបង្កហិង្សា និងអ្នករត់គេចខ្លួន ឱ្យប្រញាប់ចូលខ្លួនមកសារភាព និងដោះស្រាយតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរតាមហហវេសប៊ុកនៅថ្ងៃទី១៨ ខែ មេសា យ៉ាងដូច្ចេហថា៖ ខ្ញុំសូមអំពាវនាវ ដល់យុវជន ដែល កំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមក អធិការខណ្ឌដូនពេញដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្ករហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន យុវជន០៦ នាក់ជាអ្នកដៃដល់ប្រើហឹង្សាដោយមិនគិតអំពីច្បាប់និងមិនដឹងរឿងអ្វីក្នុងចំណោមយុវជនផ្សេងទៀតត្រូវបានចាប់ខ្លួនបណ្ដើៗហើយ(មានម្នាក់ជាអ្នកកាច់យកស្លាកលេខរថយន្ត)។

ថាខ្ញុំអត់និយាយលេងទេ (ខ្ញុំសូមជំរាបជូនដល់ក្រុមយុវជនមួយចំនួនតូច ដែលដើរផ្លូវខុស ដែលសង្គមនិងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញ គ្រូសារមានវិន័យប្រទេសមានច្បាប់គឺច្បាប់មិនអាចទុកឱ្យជនមួយក្ដាប់តូចបង្ករចលាចលក្នុងសង្គមរួចខ្លួនបានទេ)។
Digiqole Ad

Related post