ស្នងការនគរបាលរាជធានីភ្នំពេញសុំឲ្យក្រុមក្មេងៗគប់និង វាយបំផ្លាញរថយន្ត ចូលខ្លួនដោះស្រាយនិងសារភាព បើជំនាញតាមចាប់ខ្លួនគឺអនុវត្តន៌និតិវិធីច្បាប់អត់លើកលែងទេ ខណៈដែលសមត្ថកិច្ចជំនាញក្តាប់មុខសញ្ញាបានហើយ!
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញស្នើឲ្យអ្នកពាក់ពាន់ករណី វាយបំផ្លាញរថយន្តយប់មិញចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញឱ្យទាន់ពេលវាលា ខណៈដែលមុខសញ្ញាសមត្ថកិច្ចជំនាញក្តាប់បានហើយ នេះបើតាមសំណេររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ តាមហ្វេសប៊ុក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសរសេរយ៉ាងដូច្នេះថា ៖ សៀលថ្ងៃទី១៧ ០៤ ២៦ នៅទីបញ្ជាការស្រាល វត្តភ្នំ ខ្ញុំបានដឹកនាំប្រជុំ ពង្រឹងសនតិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែម ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ
។ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ០៤ ២៦ក្រុមក្នេងៗបានគប់និងវាយបំផ្លាញរថយន្តនោះសូមចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញឱ្យទាន់ពេលវាលា(តែបើជំនាញតាមចាប់ខ្លួនគឺអនុវត្តន៌និតិវិធីច្បាប់អត់លើកលែងទេព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ)។ខ្ញុំអត់ដែលនិយាយលេងទេ សូមអណាព្យាបាលបើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ឋបញ្ជូនមកសារភាពបន្ទាន់ ។ ខ្ញុំសូមអរគុណ





