• July 21, 2026
 សារធាតុគីមីផ្សំ និងសារធាតុញៀន សរុបប្រមានជាង ៥តោន ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងទឹកដីខេត្តកណ្ដាល

សារធាតុគីមីផ្សំ និងសារធាតុញៀន សរុបប្រមានជាង ៥តោន ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងទឹកដីខេត្តកណ្ដាល

Spread the love
Digiqole Ad
ខេត្តកណ្ដាល : ថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ “ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” ក្នុងកម្មវិធីនេះមានការដុតបំផ្លាញសារធាតុញៀន និងគ្រឿងញៀន សរុបប្រមាណជាង ៥តោន ស្រុកពញាឮ ខេត្តកណ្តាល

ការប្រារព្ធកម្មវិធីដុតបំផ្លាញគ្រឿងញៀនមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.ប.គ.ញ. ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កំពង់ឆ្នាំង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អគ្គលេខាធិការង លោកប្រធាននាយកដ្ឋាន នៃអ.ជ.ប.គ.ញ. លោកឧត្តមសេនីយ៍ ស្នងការខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាឧទ្ធរណ៍ សាលាដំបូង អយ្យការសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហគ្រាសឯកជន យុវជន យុវនារី និងសិស្សានុសិស្សខេត្តកណ្ដាល។
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Digiqole Ad

Related post