• August 26, 2026
 ព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន បានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

ព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន បានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

Spread the love
Digiqole Ad
ព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន បានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

ក្នុងអំឡុងទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រាជទាយាទ នឹងជួបពិភាក្សាជាមួយលោក ម៉ាក្រុង អំពីបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសស្ថានការណ៍នៅមជ្ឈិមបូព៌ា ព្រមទាំងបញ្ហាសន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍។ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងរីយ៉ាដ និងប៉ារីស។
ទស្សនកិច្ចនេះក៏នឹងមានការរៀបចំកិច្ចប្រជុំលើកដំបូងរបស់ ក្រុមប្រឹក្សាភាពជាដៃគូយុទ្ធសាស្ត្រអារ៉ាប៊ីសាអូឌីត–បារាំង ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ថាមពល ការពារជាតិ អាកាសចរណ៍ សេដ្ឋកិច្ច និងការវិនិយោគ។ ភាគីទាំងពីររំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ជាច្រើនផងដែរ។
Digiqole Ad

Related post