• June 3, 2026
 ដ្រូនអត្តឃាតមីយ៉ាន់ម៉ា ហោះចូលដី ថៃ ផ្ទុះស្លាប់ ពលរដ្ឋ ៣នាក់ និងរបួសធ្ងន់ ២នាក់

ដ្រូនអត្តឃាតមីយ៉ាន់ម៉ា ហោះចូលដី ថៃ ផ្ទុះស្លាប់ ពលរដ្ឋ ៣នាក់ និងរបួសធ្ងន់ ២នាក់

Spread the love
Digiqole Ad
ថៃ៖ ដ្រូនអត្តឃាតមួយគ្រឿង ដែលហោះពីប្រទេសមីយ៉ាន់ម៉ា ចូលទឹកដីរបស់ថៃ បានផ្ទុះ បណ្តាលឲ្យពលរដ្ឋថៃ ៣នាក់ស្លាប់ និង ២នាក់ទៀត រងរបួសធ្ងន់។
ប្រភពពីសារព័ត៌មាន​Thaiexaminer បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុក Phop Phra ខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលកំពុងមានការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ រវាងកងកម្លាំងប្រឆាំង និងទាហានរបស់រដ្ឋាភិបាល។

ប្រភពដដែលបានបញ្ជាក់ថា មានដ្រូនហោះធ្លាក់មកមិនទាន់ផ្ទុះលើដើមឈើ នៅពេលឃើញដ្រូននេះ គ្រួសារមួយបាននាំគ្នាទៅមើល រួចយកដៃប៉ះ ក៏ធ្វើឲ្យដ្រូនផ្ទុះ ស្លាប់មនុស្ស ៣នាក់នៅនឹងកន្លែង រួមមានឪពុកម្តាយ និងកូនប្រុស ខណៈមនុស្ស ២នាក់ទៀតរងរបួសធ្ងន់។
ការពិនិត្យ អាជ្ញាធរថៃ សន្និដ្ឋានថា ដ្រូននេះគឺហោះវង្វេង មកពីខាងមីយ៉ាន់ម៉ា ដោយមានផ្ទុកគ្រាប់បែកនៅក្នុងនោះផង។ ភ្លាមៗ ថៃ មិនទាន់មានប្រតិកម្មអ្វីជាមួយមីយ៉ាន់ម៉ាទេ ដោយគ្រាន់តែអះអាងថា ខ្លួនកំពុងបើកការស៊ើបអង្កេត។
Digiqole Ad

Related post