ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលព្យុះរដូវរងានៅតែបន្តវាយលុករដ្ឋដែលមានប្រជាជនច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិកមួយនេះ។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋកាលីហ្វ័រញ៉ា កុលសម្ព័ន្ធ និងមូលដ្ឋាន ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងាជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ក៏ដូចជាទឹកជំនន់ និងការរអិលបាក់ដី។Read More
ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣
ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ចំពោះការរៀបចំការប្រកួតនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកា០៥លានរៀល ព្រមទាំងសប្បុរសជននានា។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ដែលមានក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន១៦ក្រុម ជាលទ្ធផល *ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ស.ស.យ.ក.ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ មេដាយមាសចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៨លានរៀល *ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម គោព្រៃជយោ ក្នុងខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៦លាន *លេខ៣បានទៅលើក្រុមមហាហង្សលើទាលភ្លោះ ក្នុងខេត្តក្រចេះ ទទួលប្រាក់រង្វាន់ចំនួន៤លានរៀល និងលេខ៤ក្រុមអធិរាជតេជោសែនជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះតែម្តង ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀលផងដែរ៕Read More
ប្រទេសអារ៉ាប់កាតាប្រកាសបរិច្ចាគរថយន្តក្រុងចំនួន ៣០០០ គ្រឿងដែលប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោកកន្លងទៅ ជូនដល់ប្រទេសលីបង់ ដើម្បីប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន ។
ប្រទេសអារ៉ាប់កាតាប្រកាសបរិច្ចាគរថយន្តក្រុងចំនួន ៣០០០ គ្រឿងដែលប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោកកន្លងទៅ ជូនដល់ប្រទេសលីបង់ ដើម្បីប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន ។ ប្រភព៖ Qatar FootballRead More
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់នៃប្រទេសតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពេលព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ នេះ បានអនុញាតិឱ្យឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម វ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួគី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសូមសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ និងចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅថ្មីៗនេះ។Read More
អគ្គិភ័យឆាបឆេះអគារផ្សារលក់សម្លៀកបំពាក់ទាំងព្រឹកដើមឆ្នាំ២០២៣ នៅក្រុងសាស់អាលឡាំ ប្រទេសម៉ាឡេស៊ី ដែលគេប្រមាណថាខូចខាតគិតជាទឹកប្រាក់ប្រមាណ១០០លានរិងហ្គិត ។ ប្រភព៖ NST OnlineRead More
ព្រឹត្តិការណ៍ប្រកួតបាលទាត់ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ បានមកដល់ហើយ ! ក្រុមកីឡាករបាល់ទាត់ដែលចាប់អារម្មណ៍ចូលរួមប្រកួតដណ្តើមពានរង្វាន់នេះអាចរួសរាន់ដាក់ពាក្យដូចសេចក្តីជូនដំណឹងខាងក្រោម !Read More
ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង ម៉ិចសិក បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ-ឥស្លាម នៅទីក្រុងអូឡាំពា រដ្ឋវ៉ាស៉ីងតោននិងប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នាដ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ប្រភព៖ Facebook Nop DaraRead More
ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឯកឧត្តម តហើរ អ៊ូមើរ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតមុស្លីម នៃ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រុមការងារសមាគមប្រភពល្អ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។Read More
សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ នៅប៉ោយប៉ែត បន្ទាយមានជ័យ
កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចូលរួម សម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ ដាយមិនស៊ីធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ការសម្ដែងមរណៈទុក្ខរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០ ២២ ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ឧបទ្ទេវហេតុឆេះកាស៊ីណូ នេះគឺជាសោកនាដកម្មមួយដ៏អាក្រក់សម្រាប់ចុងឆ្នាំនេះដែលជាការគួរឱ្យសោកស្ដាយ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «តាមការប៉ានស្មានអាចនឹងមានមនុស្សអាចស្លាប់រហូតដល់១៦នាក់ ប៉ុន្ដែយើងរកឃើញ ១២នាក់ មនុស្សនៅទីនោះមានជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។ អ្នករបួស ៧៣នាក់ ទាំងខ្មែរ និងបរទេស តាមការប៉ានស្មានស្លាប់ ១៦នាក់ ហើយរកឃើញ ១២នាក់ ឥឡូវយើងបន្ដរកទៀត។ […]Read More
បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។នេះបើតាមការចុះផ្សាយរបស់Fresh News នៅព្រឹកថ្ងៃទី២៩ ខែធ្នូរនេះ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ៕ ប្រភព៖ Fresh NewsRead More