រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ ក្នុងការនាំយកជនស៊ីវិលប៉ាឡេស្ទីនដែលរងរបួសពីការវាយពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស
ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ក្នុងការនាំយកជនស៊ីវិលប៉ាឡេស្ទីនដែលរងរបួសពីការវាយពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិ Datuk Seri Mohamed Khaled Nordin ក្នុងឱកាសចូលរួមពិធីអបអរខែជាតិថ្នាក់ក្រសួង ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។Read More




