ព័ត៌មានជាតិ

ព្រឹត្តិការណ៍ប្រកួតបាលទាត់ដណ្តើមពានរង្វាន់​

ព្រឹត្តិការណ៍ប្រកួតបាលទាត់ដណ្តើមពានរង្វាន់​ ឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ រដូវកាលទី២​ ឆ្នាំ២០២៣ បានមកដល់ហើយ ! ក្រុមកីឡាករបាល់ទាត់ដែលចាប់អារម្មណ៍ចូលរួមប្រកួតដណ្តើមពានរង្វាន់នេះអាចរួសរាន់ដាក់ពាក្យដូចសេចក្តីជូនដំណឹងខាងក្រោម !Read More

ព័ត៌មានជាតិ

ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង ម៉ិចសិក…

ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង ម៉ិចសិក បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ-ឥស្លាម នៅទីក្រុងអូឡាំពា រដ្ឋវ៉ាស៉ីងតោននិងប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នាដ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ប្រភព៖ Facebook Nop DaraRead More

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាបានអញ្ជើញជាអធិបតី…

ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឯកឧត្តម តហើរ អ៊ូមើរ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតមុស្លីម នៃ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រុមការងារសមាគមប្រភពល្អ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។Read More

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ នៅប៉ោយប៉ែត បន្ទាយមានជ័យ

កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចូលរួម សម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ ដាយមិនស៊ីធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ការសម្ដែងមរណៈទុក្ខរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០ ២២ ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ឧបទ្ទេវហេតុឆេះកាស៊ីណូ នេះគឺជាសោកនាដកម្មមួយដ៏អាក្រក់សម្រាប់ចុងឆ្នាំនេះដែលជាការគួរឱ្យសោកស្ដាយ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «តាមការប៉ានស្មានអាចនឹងមានមនុស្សអាចស្លាប់រហូតដល់១៦នាក់ ប៉ុន្ដែយើងរកឃើញ ១២នាក់ មនុស្សនៅទីនោះមានជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។ អ្នករបួស ៧៣នាក់ ទាំងខ្មែរ និងបរទេស តាមការប៉ានស្មានស្លាប់ ១៦នាក់ ហើយរកឃើញ ១២នាក់ ឥឡូវយើងបន្ដរកទៀត។ […]Read More

ព័ត៌មានជាតិ

របាយការណ៍បឋម៖ ស្លាប់១០នាក់ និងរបួស៣០នាក់ ភ្លើងឆេះកាស៊ីណូហ្គ្រេនដាយមិន នៅប៉ោយប៉ែត

បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ។នេះបើតាមការចុះផ្សាយរបស់Fresh News នៅព្រឹកថ្ងៃទី២៩ ខែធ្នូរនេះ។​ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ៕ ប្រភព៖ Fresh NewsRead More

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន បន្តទៅទីតាំងប្រមូលផល

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន បន្តទៅទីតាំងប្រមូលផលនេសាទ ស្ថិតនៅគីឡូម៉ែត្រលេខ៩ ដើម្បីទិញត្រីធ្វើប្រហុក ផ្អក ទុកបរិភោគនៅឆ្នាំក្រោយ។ រូបថត៖ BTVRead More