រដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងយុទ្ធនាការសុវត្ថិភាពចំណី អាហារតាមសាលារៀនក្រោមប្រធានបទ សុខភាពកុមារ និងជាតិដែក រដូវកាលទី២ នៅស្រុកកងមាស ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ជានិមិត្តរូប និងយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ “សុខភាពកុមារ និងជាតិដែក” រដូវកាលទី២ ដែលប្រារព្ធនៅក្នុងបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សារាយប៉ាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រុមហ៊ុន Danone និងសហការី លោក អភិបាលស្រុកកងមាស និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងសិស្សានុសិស្ស។




