(ដាកា)៖ មានមនុស្សចំនួន ១៧នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតរងរបួសនៅប្រទេសបង់ក្លាដែស ក្រោយរថភ្លើង ២គ្រឿងបុកគ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយក្រុមមន្រ្តីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Dhaka Tribunes នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ (more…)
ប្រទេសថៃ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយ ការិយាល័យ Sheikhul Islam បាននិយាយថា ឯកឧត្តមត្រូវបាននិងកំពុងទទួលការព្យាបាលក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រ នៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃសុក្រកន្លងទៅ។ (more…)
ប្រទេសអាហ្វហ្គានីស្ថាន បានរងការវាយប្រហារផ្ទួនៗដោយគ្រោះរញ្ជួយដី ខណៈវាបានកើតឡើងជាលើកទី៣ ជាមួយនឹងកម្រិត ៦.៣រ៉ិចទ័រ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ (more…)
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ សាអូ ដក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីវិសាលភាពនៃការការពារខ្លួន ហើយប្រទេសនេះគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនប៉ាឡេស្ទីន។ (more…)
រីយ៉ាដ៖ ព្រះអង្គម្ចាស់ Mohammed bin Salman នាយរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌិតបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក្នុងទីក្រុង Riyadh នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីការកើនឡើងនៃកម្លាំងយោធាបច្ចុប្បន្ននៅក្នុងតំបន់ ហ្គាហ្សា ។ (more…)
អឌ្ឍចន្ទក្រហមតួកគីបាននិយាយនៅថ្ងៃសុក្រទី ១៣ ខែតុលា ប្រាប់សារព័ត៌មានReuters ថា យន្តហោះយោធាតួកគីដែលមានជំនួយមនុស្សធម៌សម្រាប់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានទៅដល់អេហ្ស៊ីប ខណៈដែលប្រធានាធិបតី តួកគីTayyip Erdogan បានហៅការរំលោភសិទ្ធិប្រឆាំងនឹងជនស៊ីវិលនថា "មិនអាចទទួលយកបាន" ហើយអំពាវនាវឲ្យមានការជួយតាមច្រកប្រទេសអេហ្ស៊ីប។ ចំណែកឯជំនួយមនុស្សធម៌ជាបរិក្ខាពេទ្យរបស់អេមីរ៉ាតក៏បានទៅដល់ និងត្រៀមដឹកទៅតំបន់ហ្គាហ្សាផងដែរ។
អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញការអំពាវនាវបន្ទាន់មួយសម្រាប់ជំនួយ ២៩៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយ «តម្រូវការបន្ទាន់បំផុត» នៅក្នុងតំបន់ហ្គាហ្សា និងតំបន់កាន់កាប់ West Bank ជាកន្លែងដែលពលរដ្ឋ (more…)
(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gaza Strip ចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈវាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP…
តាមរាជបញ្ជារបស់ព្រះចៅ Sultan Haji Hassanal Bolkiah ប្រទេសប្រ៊ុយណេបានប្រកាសពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Abdul Mateen និង Yang Mulia Dayang Anisha Rosnah binti Adam នៅថ្ងៃទី ៧ខែមករា ឆ្នាំ ២០២៤…
អ្នកនាំពាក្យក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យ (៨ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង២.០០០នាក់ នៅក្នុងការរញ្ជួយដីដ៏មហន្តរាយបំផុតមួយ ដែលបានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍មក។ (more…)