• November 26, 2025

អូស្ត្រាលីហាមឃាត់សមាជិកព្រឹទ្ធសភាស្តាំនិយមម្នាក់មិនឲ្យចូលព្រឹទ្ធសភានិងសភា ដោយសារ តែស្លៀកសម្លៀកបំពាក់មូស្លីមនៅក្នុងព្រឹទ្ធសភាក្នុងយុទ្ធនាការចង់ឲ្យមានច្បាប់ហាមឃាត់មូស្លីមមិន បិទបាំងមុខពេញជាសារធារណៈ

Spread the love
Digiqole Ad
លោកស្រី Pauline Hanson អាយុ ៧១ ឆ្នាំ ដែលគេស្គាល់ថា មេដឹកនាំគណបក្សតូចតាចមួយឈ្មោះ One Nation ដែលប្រឆាំងមូស្លីម និងប្រឆាំងអន្តោប្រវេសន៍ ត្រូវបានចោទប្រកាន់ពីបទធ្វើត្រាប់ដែលគួរឲ្យស្អប់កាលពីថ្ងៃចន្ទ នៅពេលដែលលោកស្រីបានដើរចូលទៅក្នុងព្រឹទ្ធសភាដោយស្លៀកពាក់សម្លៀកបំពាក់ពីក្បាលដល់កជើង ដើម្បីតវ៉ាប្រឆាំងនឹងការបដិសេធរបស់សមាជិកព្រឹទ្ធសភាដទៃទៀតក្នុងការពិចារណាលើសេចក្តីព្រាងច្បាប់របស់លោកស្រី ដែលនឹងហាមឃាត់ការស្លៀកពាក់ប៊ូរក និងការបិទបាំងមុខពេញៗផ្សេងទៀតនៅកន្លែងសាធារណៈ។

សមាជិកព្រឹទ្ធសភាបានសម្រេចផ្អាកលោកស្រី ដែលជាការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតមួយប្រឆាំងនឹងសមាជិកព្រឹទ្ធសភាក្នុងទសវត្សរ៍ថ្មីៗនេះ។ លោកស្រីត្រូវបានហាមឃាត់មិនឱ្យចូលប្រជុំព្រឹទ្ធសភាជាប់ៗគ្នាចំនួនប្រាំពីរថ្ងៃ និងមិនឲ្យចូលសភារហូតដល់ខែកុម្ភៈឆ្នាំក្រោយ។
Digiqole Ad

Related post