អាល្លឺម៉ង់ប្រើប្រាស់អ្នកប្រឹក្សាកិច្ចការឥស្លាម ដើម្បីជួយដោះស្រាយបញ្ហារវាងសហគមន៍មូស្លីម និងរដ្ឋាភិបាល

អាល្លឺម៉ង់ប្រើប្រាស់អ្នកប្រឹក្សាកិច្ចការឥស្លាម ដើម្បីជួយដោះស្រាយបញ្ហារវាងសហគមន៍មូស្លីម និងរដ្ឋាភិបាល

Spread the love
Digiqole Ad

លោកបណ្ឌិត Hussain Hamdan គឺជាអ្នកកាន់សាសនាឥស្លាមដំបូងគេដែលបានចូលរួមក្នុងបណ្ឌិតសភាភូមិភាគ Rothenburg-Stuttgart របស់ប្រទេសអាល្លឺម៉ង់។ លោកបណ្ឌិត Hamdan ជាអ្នកស្រាវជ្រាវផ្នែកសាសនាឥស្លាម និងសិក្សាសាសនា ត្រូវបានតែងតាំងជាអ្នកប្រឹក្សាកិច្ចការឥស្លាម ដើម្បីជួយដោះស្រាយបញ្ហារវាងសហគមន៍មូស្លីមអាល្លឺម៉ង់ និងរដ្ឋាភិបាល។

ការតែងតាំងរបស់លោក បានធ្វើឡើងនៅឆ្នាំ២០១២ ចំពេលដែលការពិភាក្សា ឬការឈ្លោះប្រកែកគ្នា រវាងសហគមន៍មូស្លីមអាល្លឺម៉ង់ និងអាជ្ញាធរមូលដ្ឋាន តែងតែកើតមានឡើង ពាក់ព័ន្ធនឹងការសាង់សង់វិហារឥស្លាម ដោយមាន minarets ខ្ពស់ៗ ឬសំណង់ដែលមានកំពូលស្រួចនៅលើដំបូលវិហារ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសអាល្លឺម៉ង់ មានវិហារឥស្លាមប្រហែល ២,៨០០កន្លែងនៅទូទាំងប្រទេស។

ជារឿយៗ លោកបណ្ឌិត Hamdan ត្រូវឆ្លើយសំណួរជាប្រចាំពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូចជា តើ minarets ឬសំណង់ដែលមានកំពូលស្រួចនៅលើដំបូលវិហារខ្ពស់ពេកទេ? តើអាជ្ញាធរមូលដ្ឋានអាចយល់បានយ៉ាងណាថាតើនរណាជានរណាក្នុងចំណោមក្រុមឥស្លាមនីមួយៗក្នុងសហគមន៍របស់ពួកគេ? តើសាលាក្រុងអាចរួមបញ្ចូលយុវជនមូស្លីមបានល្អបំផុតដោយរបៀបណា? តើសហគមន៍ឥស្លាម អាចលើកកម្ពស់ការរួមបញ្ចូលយុវជនរបស់ពួកគេដោយរបៀបណា ជាដើម?

ទោះបីយ៉ាងណា ភាគច្រើនមិនមានចម្លើយចំពោះសំណួរទាំងនេះទេ។ ប៉ុន្តែលោកបានអះអាងថា យ៉ាងហោចណាស់ វាអាចឱ្យភាគីទាំងសងខាងបាននិយាយគ្នាទៅវិញទៅមក ហើយអាជ្ញាធរមូលដ្ឋាន ស្ទើរតែ ៥០% នៅទូទាំងរដ្ឋ Baden-Württemberg បានទទួលយកការប្រឹក្សាយោបល់របស់លោក។

គួរជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ ដែលលោកបណ្ឌិត Hamdan បានធ្វើការនៅរដ្ឋ Baden-Württemberg ភាគនិរតីនៃប្រទេសអាល្លឺម៉ង់ ដែលមានប្រជាជនរស់នៅប្រហែល ១១លាននាក់ ក្នុងនោះប្រហែល ៨សែននាក់ជាមូស្លីម ដើម្បីសម្របសម្រួលមិនអោយមានគម្លាតពីគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងសហគមន៍មូស្លីម៕

Digiqole Ad

Related post